ដោយៈសុផល/ភ្នំពេញ៖អគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានកោះប្រជុំក្រុមការងារអន្តរអគ្គនាយកដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីពិនិត្យនិងកែសម្រួលសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ដែលអគ្គនាយកដ្ឋានភស្តុភារកម្មទើបបានទទួលពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC)។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការនៅថ្ងៃទី២០ខែកញ្ញាបានឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្នុងអង្គប្រជុំលោកអគ្គនាយកបានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ពិនិត្យនូវការឆ្លើយតបរបស់SNECថាស្របតាមគោលដៅរបស់ ផែនការមេ របស់អង្គភាពឬទេ និង អនុវត្ត តាមគោលការណ៍ទាំង៧ចំណុចរបស់ SNECក្នុងការជ្រើសរើសគម្រោងអាទិភាព និង ឆ្លើយតបជា លាយលក្ខណ៍អក្សរត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមការងាររបស់អគ្គនាយកដ្ឋានភស្តុភារ កម្មធ្វើការបូកសរុបទាន់ពេលវេលាជូនទៅ SNEC រៀបចំបន្តទៀត៕សរន.mara