វើ​ល​ខាប់ ៖ កូ​ឡុំ​ប៊ី និង ជប៉ុន ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​

985
ចែករម្លែក

​កូ​ឡុំ​ប៊ី និង ជប៉ុន បាន​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ បន្ទាប់ពី​បញ្ចប់​ការ​ជម្រុះ​ក្នុង​ពូ​ល H ដ៏​តានតឹង​។

​ជប៉ុន​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់ ទោះបី​ចាញ់​ប៉ូឡូញ ១-០ ដោយសារតែ​កំណត់ត្រា​វិន័យ​ល្អ នៅពេល​កូ​ឡុំ​ប៊ី​ឈ្នះ​សេ​ណេ​ហ្គា​ល់ ១-០ ឡើង​មកលើ​កំពូល​តារាង​។

​នៅ​ទីក្រុង​វ៉ុល​ហ្គោ​ហ្គ្រា​ដ ជប៉ុន​បាន​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ទោះបី​ចាញ់​ប៉ូឡូញ ១-០ ដោយសារ​កាត​លឿង​សរុប​របស់​ពួកគេ​មាន​ចំនួន​តិចជាង​កាត​លឿង​របស់​សេ​ណេ​ហ្គា​ល់​។

​សេ​ណេ​ហ្គា​ល់​មាន​ចំនួន​កាត​លឿង​ច្រើនជាង​ជប៉ុន ២ សន្លឹក ដូច្នេះ​ត្រូវ​ធ្លាក់​ចេញពី​ការប្រកួត​វើ​ខាប់​នេះ ទោះបី​មាន​ពិន្ទុ​និង​គ្រាប់​ស៊ុត​ស្មើ​ជប៉ុន​ក៏ដោយ​។

​កូ​ឡុំ​ប៊ី​នឹង​ជួប​អង់គ្លេស ហើយ​ជប៉ុន​នឹងត្រូវ​ប៉ះ​បែលហ្ស៊ិក​មកពី​ពូ​ល G៕ ដោយ៖ កញ្ញាដាលីស

ជប៉ុន​បាន​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ទោះបី​ចាញ់​ប៉ូឡូញ ១-០ ដោយសារ​កាត​លឿង​សរុប​របស់​ពួកគេ​មាន​ចំនួន​តិចជាង​កាត​លឿង​របស់​សេ​ណេ​ហ្គា​ល់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ