ដោយៈ សុវណ្ណ / រតនគិរីៈ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ដោយ​ទ​ទួ​ច ទៅ​អាជ្ញាធរ​ខេត្តរតនគិរី មេ​ត្ដាព​ន្លឿ​ង​ធ្វើ​កំណាត់​ផ្លូវ​មួយកន្លែង នៅ​រមណី​ដ្ឋា​ន​បឹង​កន្សែង ឲ្យ​បាន​លឿន ព្រោះបច្ចុប្បន្ន បានក្លាយ​ជា​អាង​ស្ដុក​ទឹកភ្លៀង ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ពិបាក​ក្នុងការ​ធ្វើដំណើរ​ក​ម្សា​ន តាម​រថយន្ដ ម៉ូតូ និង​ថ្មើ​ជើង​។​

​កំណាត់​ផ្លូវ​បឹង​កន្សែង ដែល​ទឹកភ្លៀង​បាន​ពន្លេច ជា​រៀងរាល់ឆ្នាំ​នោះ មាន​ប្រវែង​ប្រហែល ជាង ១០០ ម៉ែត្រ ស្ថិតនៅ​ទីប្រជុំជន​ក្រុង​បាន​លុង ក្នុង​ទីរួមខេត្ដ​រតនគិរី​ហើយ​ចំណុច ដែល​លិច​ជាប្រចាំ​នោះ គឺ​នៅ​ខាងជើង​ឈៀង​ខាងកើត នៃ​បឹង​កន្សែង​។​

​ការលិចលង់​ផ្លូវ​នោះ គឺ​ដោយសា​ផ្ទៃដី​តំបន់​នោះ មាន​ស្ថានភាព​ទាប ហើយ​គេ​ពុំទាន់​បាន ជីក​ប្រឡាយ ដាក់​ប្រព័ន្ធ​លូ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រំដោះ​ទឹក​ចេញ​ឲ្យ​បាន​ទាន់ពេលវេលា ទើប​បណ្ដាល​ឲ្យ​ទឹក​លិច នៅ​រដូវវស្សា ជា​រៀ​រាល់​ឆ្នាំ​បែបនេះ​។​

​លោក ហោ ឆែ អភិបាល​ស្ដីទី ក្រុង​បាន​លុង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថាៈ រមណីយដ្ឋាន​បឹង​កន្សែង​នោះ ខាង​សាលាក្រុង ទទួល​តែ​ផ្នែកអនាម័យ បោសសំអាត​តែប៉ុណ្ណោះ ចំណែក​ផ្នែក​ជួសជុល និង​ធ្វើ​ផ្លូវ​ក្រវាត់​បឹង​នោះ គឺជា​គំរោង​របស់​សាលា​ខេត្ដ ជា​អ្នកចាត់ចែង​ធ្វើ​។​

​លោក ញ៉ែម សំអឿន អភិបាលខេត្ដ​រតនគិរី កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ មិនអាច​សុំ​ការបំភ្លឺ​រឿង​ធ្វើ​ផ្លូវ នៅ​រមណី​ដ្ឋា​ន​បឹង​កន្សែង​នោះបានទេ​។ ក៍​ប៉ុន្ដែ​អ្នកនាំពាក្យ សាលា​ខេត្ដ​រតនគិរី គឺ​លោក មុ​ឹ ង​ស៊ី​នាថ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង តាម​ទូរស័ព្ទ ថាៈ ផ្លូវ​នៅ​ជុំវិញ​បឹង​កន្សែង គឺជា​គំរោង​របស់​ខេត្ដ ជា​អ្នកធ្វើ​។​

​លោក ស៊ី​នាថ បានបញ្ជាក់​ទៀតថាៈ នៅ​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០២២ ក្រុមការងារ​ខេត្ដ និង​ធ្វើ​ផ្លូវ​វ​នោះ​ជា​បន្ដ ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ មកលេង​បឹង​កន្សែង និង​កែលម្អ សោភ័ណ​ខេត្ដ​ផងដែរ​៕ V / N