ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រទើស​

កិរិយាវិសេសន៍​

​ដែល​ស្ទើរនឹង​ទើស​គ្នា​, ដែល​ញឹក​ប្រទើស​គ្នា​
​ដើរ​រទើស​, ធ្វើការ​ដណ្ដើម​ដៃ​គ្នា​រទើស​; ដើមឈើ​ញឹក​រទើស ( ម​. ព​. ប្រទើស ផង ) ។​

​គុណសព្ទ​

​ដែល​ស្ទើរនឹង​ទើស​គ្នា​, ដែល​ញឹក​ប្រទើស​គ្នា​
​ដើរ​រទើស​, ធ្វើការ​ដណ្ដើម​ដៃ​គ្នា​រទើស​; ដើមឈើ​ញឹក​រទើស ( ម​. ព​. ប្រទើស ផង ) ។​

​រន្ទះ​

នាមសព្ទ​

​សូរសព្ទ​ដែល​លាន់ឮ​ខ្លាំង​
​រន្ទះសំឡេង​, រន្ទះកាំភ្លើង ។​
​ដំណើរ​បែកចេញ​នៃ​ធាតុ​អគ្គិសនី ( អេ​ឡេ​ក​ទ្រិ​ក électrique ) ឯអាកាស​មាន​ផ្លេកបន្ទោរ​និង​ផ្គរ​កើតឡើង​ជាមួយ បណ្ដាល​អំពី​ពពក​ដែលមាន​ធាតុ​អគ្គិសនី​មក​ប៉ះ​នឹង​ដី ឬ​ពពក​ប៉ះ​នឹង​ពពក ស្រូប​ឆក់​ខ្ទប់​គ្នា នាំ​ឲ្យ​លាន់ឮ​សូរសព្ទ​ខ្ទ័រ​ខ្លាំង​; ច្រើន​មាន​ក្នុង​រដូវ​ខែ​ដើមឆ្នាំ ( នៃ​ចន្ទគតិ ) ដែល​កំពុងមាន​អាកាស​ក្ដៅ​និង​ត្រជាក់​មិន​ស្មើគ្នា : រន្ទះបាញ់ គឺ​ការ​មាន​រន្ទះ​ឬ​ដំណើរ​ធ្លាក់ចុះ​នៃ​រន្ទះ ( អសនីបាត ) ។ រន្ទះទឹក រន្ទះ​ដែល​ស្រូប​ឆក់​ដោយ​កម្លាំង​ទឹក​ច្រើន​ជាងភ្លើង ។ រន្ទះភ្លើង រន្ទះ​ដែល​ស្រូប​ឆក់​ដោយ​កម្លាំង​ភ្លើង​ច្រើនជាង​ទឹក​; តែង​ឃើញ​បាញ់​ត្រូវ​ត្រង់​ដើមឈើ​ឆេះ​ចេញ​ជា​ភ្លើង​, ចួនកាល​គ្រាន់តែ​ធំក្លិន​ឆ្ងៀ​ម ( រមែង​មាន​រឿយៗ​ស្ទើរតែ​រាល់​ឆ្នាំ ) ។ រន្ទះបាញ់​ក្បាល​ក្រាញ់ រន្ទះ​សូរ​ស្រាលៗ​រឿយៗ ដែលមាន​ក្នុង​ខែ​ខាងចុង​វស្សានរដូវ​នៃ​ចន្ទគតិ ( វេលា​កំពុងមាន​អាកាស​ធ្ងន់ ), ច្រើន​មានតែ​ក្នុង​ឆ្នាំ​ណា​ដែលមាន​ភ្លៀង​ស្រួល​; តាម​ពាក្យបរម្បរា​ថា​បាញ់​សំដៅ​ក្បាល​ពួក​ត្រី​ក្រាញ់​… ។ កាំរន្ទះ លោហធាតុ​ក្លាយ​ពី​ធាតុ​ថ្ម ជា​កាំ​របស់​រន្ទះ មាន​សណ្ឋាន​ផ្សេងៗ ។​

​រន្ធ​

(​រន់​)

​នាមសព្ទ​

(​បា​.; សំ​. រ​ន្ធ្រ ” រូង​, ប្រហោង​; អណ្ដូង​, រំលុង​; ទោស​, កំហុស​; វិកល​ឬ​ពិ​ក​ល្យ​, ពិការ​” ) រូង​, ប្រហោង​; រូង​ទាល់​
​រន្ធក្ដាម​, រន្ធកណ្ដុរ​, រន្ធចង្រិត​, រន្ធជាស​, រន្ធត្រដេវ ។​
​រន្ធផើយ ឬ រន្ធហុយ ប៉ែក​ខាងចុង​រន្ធ​ក្នុង​ដី មាន​សណ្ឋាន​សេវ​ឡើងលើ​ធ្លុះ​ក្រ​ហេវ​បន្តិច​ឬ​មិន​ធ្លុះ​ទេ គ្រាន់តែ​ស្ដើង​ស្ទើរនឹង​ធ្លុះ​ក៏មាន សម្រាប់​ឲ្យ​មាន​ខ្យល់អាកាស​ដើរ​ស្រួល​ឬ​សម្រាប់​ដោះខ្លួន​ចេញ​ក្នុង​កាលដែល​មាន​ភ័យ​អាសន្ន ( របស់​សត្វ​រន្ធវាសី​ពួក​ខ្លះ )
​រន្ធផើយជាស​, រន្ធហុយ​កណ្ដុរប្រែង ។​
​រន្ធហេវ រន្ធ​ដែលមាន​ប្រហោង​តូច​បែក​សៀវ​ក្រ​ហេវ ( សម្រាប់​សត្វ​ម្ចាស់​រន្ធ​គេច​លាក់ខ្លួន​ពួន​បំបាំង ) ។​

​របូត​

​កិរិយាសព្ទ​

​រលូត​, ឃ្លាត​ចេញ​ដូច​គេ​ចាប់​បូត​
​របូត​ខ្សែ​ពី​ដៃ​, របូត​ឈ្នួត​ពី​ក្បាល ។​
​របូតដៃ ឃ្លា​តដៃ​ផុត​ចេញពី​ចំណាប់ ។ ព​. ប្រ​. របូតដៃជើង ( ស្លាប់ )
​អ្នកផ្ទះ​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់​យូរថ្ងៃ ស្ទើរ​របូតដៃជើង​… ។​
​របូតរបាញ ( ម​. ព​. របាញ ) ។ របូតមាត់ ឬ របូតសម្ដី ជ្រុលមាត់​ឬ​ជ្រុលសម្ដី​ចេញ​ថា​ទៅ ។ របូតរលូត ! ពាក្យ​សម្រាប់​ពោល​អបទេស ឲ្យ​របូត​ឆ្អឹង​ដែល​ស្លាក់​ក្នុង​បំពង់ក​; តាម​ទំនៀម​, គេ​តែង​រកម​នុស្ស​អ្នក​ធ្លាប់​ប្រសប់​ឬ​មនុស្ស​ដែល​សម្រាល​ប្រាស​ជើង ឲ្យ​មក​ធ្វើ​ទឹកមន្ត​ឲ្យ​ផឹក​លាប​-​ក​ឬ​ឲ្យ​មក​ស្ទាប​បំពង់ក​អ្នក​ស្លាក់​ឆ្អឹង​ថា​
​របូតរលូតៗ ! . . . ឬថា របូតរលូត​ចេញមកៗ ! . . . ឬ​ពុំនោះ​ថា របូតរលូត​ចុះទៅៗ ! . . . ; ចួនកាល​ឆ្អឹង​នោះ​របូត​ចេញមក​ឬ​របូត​ធ្លាក់ចុះ​ក្នុង​ក្រពះ​បាយ​ទៅ​ក៏មាន ( ទម្លាប់​បុរាណ ) ។​

​រយ៉ា​

​នាមសព្ទ​

( បា​. រ​យា “​ភក់​; ដំណើរ​ព្យួរ​ចុះ​, សំយុង​ចុះ​, សម្ដោក​ចុះ​” ); រំយោល​, គ្រឿង​ព្យួរ​មាន​រំយោល ។ ឈើ​តូច​មួយ​ប្រភេទ​សន្ដាន​ដើម​ច្បា ដើម​ស្ទើរ​ជាវ​ល្លិ ស្លឹក​ឆែកៗ​ផ្កា​ក្រហម ទង​ផ្កា​វែង​ត្រង់​កណ្ដាល ផ្កា​ចេញ​ជា​រំយោល​ត្រសុស​ប្លែក​ពី​រំយោលផ្កា​ច្បា​
​ផ្កា​រយ៉ា ។​
​គ្រឿង​ប្រដាប់​ត្រចៀក​ស្ត្រី​មួយបែប​សណ្ឋាន​ស្រដៀង​នឹង​រំយោលផ្កា​រយ៉ា​
​នាង​កញ្ញា​ពាក់​រយ៉ា​មាស ។​
​គោម​ព្យួរ​មាន​កម្រងកែវ​ឬ​កម្រង​អង្កាំ​សំយុង​ចុះ​ជាល​ម្អ​
​គោម​រយ៉ា ។ ល ។​