​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

មមិងមមាំង​

​កិរិយាវិសេសន៍​

​ដែល​មិងមាំង​ងេងងោង​ស្ទាក់ស្ទើរ​ស្មារតី​មិនជា​ក់លាក់​
​ឈរ​មមិងមមាំង​; មនុស្ស​មមិងមមាំង ។​

​គុណសព្ទ​

​ដែល​មិងមាំង​ងេងងោង​ស្ទាក់ស្ទើរ​ស្មារតី​មិនជា​ក់លាក់​
​ឈរ​មមិងមមាំង​; មនុស្ស​មមិងមមាំង ។​

​មមី​

​នាមសព្ទ​

​ឈ្មោះ​ឆ្នាំ​ទី​៧ ( សេះ )
​ឆ្នាំមមី ។​

​គុណសព្ទ​

​ដែល​ពភ្លឹម​, ដែល​ធ្ងន់​ភ្នែក​ពព្រឹម​
​ភ្នែក​មមី ។​
​មមីមមើ កិ​. វិ​. ដែល​នៅ​ធ្មេចភ្នែក​ព្រឹមៗ​ស្ទើរ​លក់​ស្ទើរ​ភ្ញាក់ មិនទាន់​ដឹងខ្លួន​ច្បាស់​ប្រាកដ​ដូចជា​មមើ​
​ភ្ញាក់ពីដេក​មមីមមើ​, ស្ទុះ​ក្រោក​ឡើង​ទាំង​មមីមមើ ។​

​មលក្កា​

(​មៈ​លុ័​ក​កា​)

​នាមសព្ទ​

​ឈ្មោះ​ទៀបកោះ​ឬ​ស្ទើរកោះ​មួយ​ក្នុង​ឥណ្ឌូចិន នៅ​ជា​ចន្លោះ​នៃ​សមុទ្រ​ឥណ្ឌា​និង​សមុទ្រ​ចិន​, ក្រុង​ធំ​ឈ្មោះ ស័​ង្គ​ប៉ូរ​, ជាតិ​មនុស្ស​អ្នក​ទៀបកោះ​នេះ​ហៅថា មល៉ាយូ ( ម​. ព​. ទៀបកោះ និង ស្ទើរកោះ ផង ) ។​

​មិងមាំង​

​កិរិយាវិសេសន៍​

​ដែល​ងេងងោង​ស្រឡាំងកាំង​ស្ទាក់ស្ទើរ​អារម្មណ៍​មិនជា​ក់លាក់​
​ឈរ​មិងមាំង​; គំនិត​មិងមាំង ( ម​. ព​. មមិងមមាំង ទៀតផង ) ។​

​គុណសព្ទ​

​ដែល​ងេងងោង​ស្រឡាំងកាំង​ស្ទាក់ស្ទើរ​អារម្មណ៍​មិនជា​ក់លាក់​
​ឈរ​មិងមាំង​; គំនិត​មិងមាំង ( ម​. ព​. មមិងមមាំង ទៀតផង ) ។​

មាស​

​នាមសព្ទ​

( សំ​. បា​. ) ខែ​; ព្រះចន្ទ្រ ។ ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​ខែ​ទាំង ១២ ឬ​ជាមួយនឹង​នាមសព្ទ​ដទៃ​
​មិគសិរ​មាស​, បុស្ស​មាស ឬ បុ​ស្យ​មាស​, មាឃ​មាស​, ផគ្គុណ​មាស ឬ ផល្គុន​មាស​, ចិត្ត​មាស ឬ ចិត្រ​មាស​, វិសាខ​មាស​, ជេដ្ឋមាស​, អាសាឍមាស ឬ អាសាឡ្ហមាស​, សាវណមាស ឬ​ស្រា​វណ​មាស​, ភ​ទ្ទ​ប​ទា​មាស ឬ ភ​ទ្រ​ប​ទា​មាស​, អស្សយុជ​មាស ឬ អស្សុជ​មាស​, កត្តិក​មាស ។​
​ត្រីមាស ឬ ត្រៃមាស ប្រជុំ​នៃ​ខែ​បី​, ចំនួន​បី​ខែ : បញ្ជី​ត្រៃមាស បញ្ជី​ដែល​ក្នុង​បី​ខែ​ត្រូវធ្វើ​ម្ដង ។ ឆម្មាស ( ឆ័​ម​-​មាស ) ប្រជុំ​នៃ​ខែ ៦, ចំនួន ៦ ខែ : បញ្ជី​ឆម្មាស បញ្ជី​ដែល​ក្នុង ៦ ខែ​ត្រូវធ្វើ​ម្ដង​, បញ្ជី​រួម​ដំណើរ​កិច្ចការ​ក្នុង​ចំនួន ៦ ខែ ។ ល ។ អឌ្ឍមាស កន្លះ​ខែ : ប្រាក់​អឌ្ឍមាស ប្រាក់​ដែល​ក្នុង​កន្លះ​ខែ​ត្រូវ​បើក​ម្ដង ។ អនុ​មាស លំដាប់​ខែ​, រាល់​ខែ : បញ្ជី​អនុ​មាស បញ្ជី​ដែល​ត្រូវធ្វើ​រាល់​ខែ​; ប្រាក់​អនុ​មាស ប្រាក់​ដែល​ត្រូវ​បើក​រាល់​ខែ ( ប្រាក់ខែ ) ។ ល ។ មាសា ខែ​ទាំងឡាយ​, ច្រើន​ខែ ( ព​. កា​. ) ។​

​នាមសព្ទ​

​រតនវត្ថុ​ពួក​មួយ​ជា​ធាតុ​បរិសុទ្ធ មាន​សាច់​ទន់​ស្វិត​ជាង​ប្រាក់ សម្បុរ​លឿង ជា​របស់​មានតម្លៃ សម្រាប់​ប្រើការ​ធ្វើជា​គ្រឿង​ប្រដាប់​កាយ​និង​ការ​រចនា​វិចិត្រ​ផ្សេងៗ ឬ ចួនកាល​ប្រទេស​ខ្លះ​ប្រើ​ជា​របស់​ចាយ​ជា​ជំនួស​ប្រាក់​ក៏មាន​
​មាសឆ្អិន​, មាសទឹកដប់​, មាសទឹកប្រាំបួន ។ មាសផ្កាកប្បាស មាស​មួយ​ប្រភេទ​មាន​សម្បុរ​លឿងខ្ចី​ស្រដៀង​នឹង​សម្បុរ​ផ្កាកប្បាស​លឿង ។ មាសសន្លឹក មាស​ដែល​ផែ​យ៉ាង​ស្ដើង​ស្ទើរនឹង​ទៅជា​ទឹក ហើយ​កាត់​ជា​បំណែក​តូចៗ ដាក់​ក្នុង​ផ្នត់​ក្រដាស​រៀប​ជា​របៀប​ដាក់​ក្នុង​ប្រអប់​សម្រាប់​ប្រើការ​បិទ​ឬ​ទឹប​គ្រឿង​រចនា​ផ្សេងៗ ។ ល ។ ( ម​. ព​. ជម្ពូនទៈ ផង ) ។ សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​សព្ទ​ដទៃ ហៅ​ដោយ​ប្រៀបប្រដូច​នឹង​មាស​ក៏មាន​ច្រើន​, ដូចជា ចេកមាស​, ពស់រំកាច់មាស​, វល្លិ​មាស​, សំបួរមាស​, ស្វាយមាស ជាដើម ។​

​គុណសព្ទ​

( ព​. ប្រ​. ) ដែលមាន​លម្អ​ឬ​មានតម្លៃ​ដូច​មាស​; អ្នក​ថ្លៃ​; ពាក្យ​សម្រាប់​ហៅ​ដោយ​សេចក្ដី​ថ្នាក់ថ្នម​ទៅរក​មនុស្ស​ជាទី​ស្រឡាញ់ ដែលមាន​អានុភាព​ស្មើគ្នា​ឬ​តូច​ជាង​ខ្លួន​
​មាសឆ្អិន​, មាសតន់​, មាសថ្លើម​, មាសថ្លើមថ្លៃ​, មាសថ្លៃ​, មាសធំ​, មាសបង​, មាសប្អូន​, មាសពន្លក​, មាសពូ ឬ មាសមា​, មាសពៅ​, មាសពុំងា​, មាសព្រលឹង ឬ ព្រលឹង​មាស​, មាសមិត្រ , មាសម៉ែ ឬ មាសម្ដាយ​, មាសស្ងួន​, មាសស្នេហ៍​, មាស​ឪ ឬ មាសឪពុក ។ ល ។ ( ព​. កា​. ) ហៃ​កូន​មាស​ឪ មាស​កុំ​បិទផ្លូវ ចម្រុងចម្រើន ត្រូវ​មាសឪពុក ក្រវើនក្រតើន កុំ​បាច់​ឪ​ក្រើន រំលឹក​រឿយៗ ។​

នាមសព្ទ​