​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពពាក់​

កិរិយាសព្ទ​

​ពាក់​តម្រួត​លើ​គ្នា​; ច្រើន​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ ព​ព័ន្ធ​ឬ ប្រព័ន្ធ​; និង​ពាក្យ ពពូន ឬ ប្រពូន ថា​
​ពពាក់ពព័ន្ធ គឺពាក់ព័ន្ធ​លើ​គ្នា​; ពពាក់ពពូន គឺ​ប្រមូលគ្នា​ឬ​ភ្ជុំ​ផ្ដុំគ្នា​ជុំជិត​ពូន​ចុះ​ពូន​ឡើង : រត់​ពពាក់ពពូន​
រត់​ពូន​ចុះ​ពូន​ឡើង​ស្ទើរ​ប៉ះទង្គិច​គ្នា ។ ពពាក់ពពើម (​ម​. ព​. ពពើម​) ។​

ពពូន​

​កិរិយាសព្ទ​

​ពូន​ចុះ​ពូន​ឡើង​
​មនុស្ស​រត់​ពពូន គឺ​ពួក​មនុស្ស​រត់​ជ្រួលច្របល់​ពូន​ស្ទើរ​ប៉ះទង្គិច​គ្នា (​ប្រើ​ជា ប្រពូន វិញ​ក៏បាន​)​។​

​ពពូលទឹក​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ បែប​ភាព​ស្រដៀង​នឹង​ពពូលថ្ម ស្ទើរ​ចាប់​ច្រឡំ តែមាន​ស្លឹក​ធំ​ទ្រើស​ជាង​ច្រើន​ដុះ​នៅ​ទី​ទំនាប ។​

​ពាយ​

​កិរិយាសព្ទ​

​វិនាស​, បាត់​, ហិន​; រលស់​ស្ទើរនឹង​អស់​
​សង្កើច​ពាយ​, មាន់​ពាយ ។​

​គុណសព្ទ​

​ដែល​វិនាស​, ខូច​ឬ​ដែល​រលស់​ស្ទើរនឹង​អស់​
​ស្រូវ​ពាយ គឺ​ស្រូវ​ដែល​ខូច​ព្រោះ​ក្រា​ចាប់​ជាដើម ។​

នាមសព្ទ​

( បា​. វាយ ឬ វាយុ​; សំ​. វាយុ ) ខ្យល់​; ត្រូវ​ប្រើពាក្យ ព្រះ ដាក់​នាំមុខ​ផង​ជា​ដរាប​
​ព្រះពាយ ឬ ព្រះ​ពាយុ ( តែ ព្រះ​ពាយុ មិនសូវ​ប្រើ ) ។​

​ពាំ​

​កិរិយាសព្ទ​

​នាំយក​អ្វីៗ​ដោយ​ខាំ​នឹង​មាត់​
​ឆ្មា​ពាំ​កូន​, សុនខ​ពាំ​ឆ្អឹង​ជ្រូក ។​
​ពាំគ្រាប់ ឬ បៀម​គ្រាប់ គ្រាប់កាំភ្លើង​ដែល​មុត​ក្នុង​សាច់ លុះដល់​សះ​របួស​ក៏​ដុះ​សាច់​ឱប​ជិត​នៅ​នោះ ( ច្រើនតែ​គ្រាប់​ប្រាយ ) ។ ពាំត្រណោត ( ព​. ប្រ​. ) គុ​. ដែល​មិន​ដាច់ស្រេច​, ពុំទាន់​ប្រាកដ​, ដែល​នៅ​បាំងស្ទើរ : សម្ដី​ពាំត្រណោត ។ ប្រើ​ជា កិ​.​វិ​. ក៏បាន និយាយ​ពាំត្រណោត និយាយ​បាំងស្ទើរ ។ ពាំពាក្យពាំសម្ដី ឬ នាំ​ពាំ​ពាក្យសម្ដី ( ព​. ប្រ​. ) នាំពាក្យ​សម្ដី​ទៅប្រាប់​អ្នក​ម្ខាង​ឲ្យ​ដឹង​ដោយ​ដំណើរ​ញុះញង់​, នាំ​អុជអាល ។ អណ្ដាត​ពាំព្រីង​អណ្ដាត​ដែលមាន​សម្បុរ​ស្វាយ​ជាំ​ឬ​ខ្មៅ ( ច្រើនតែ​សុនខ ) : ឆ្កែ​អណ្ដាត​ពាំព្រីង ។ ពាំយួរ ( ព​. ប្រ​. ) កិ​.​វិ​. ដែលមាន​អាការ​ដូចជា​ពាំ​ផង​យួរ​ផង : ដឹកនាំ​ពាំយួរ ដែល​ជួយ​ឈឺឆ្អាល​ដឹកនាំ​ឲ្យ​បានសម្រេច​តាម​បំណង ។ ពាំសំបក ឈើ​ដែល​គេ​ចាំង​ឬ​ច្រាស​សំបក​មិន​អស់ : ឈី​ហុប​ពាំសំបក ។ សម្ដី​ពាំសំបក ( ព​. ប្រ​. ) សម្ដី​មិន​អស់អាថ៌​សេចក្ដី ។ ពាំស្រាយ ឈើហុប​ឬ​សសរ​ជាដើម​ដែលមាន​សាច់​ស្រាយ​លាយ​នៅ​ជាមួយនឹង​ខ្លឹម : សសរ​ពាំស្រាយ ។ សម្ដី​ពាំស្រាយ ( ព​. ប្រ​. ) សម្ដី​ខុស​ខ្លះ​ត្រូវ​ខ្លះ​យកជាការ​ណ៍​ពិត​ទាំងអស់​ពុំបាន ។ ល ។​