​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ភ្លឹ​មៗ​

​គុណសព្ទ​

​ដែល​ភ្លឺ​លឹមៗ ស្ទើរតែ​នឹង​រលត់​
​ចង្កៀង​ភ្លឹ​មៗ​, ភ្លើង​ភ្លឹ​មៗ ។​
​ភ្លឹ​ម​ភ្លែត ឬ ភ្លឹ​ម​ភ្លែតៗ ដែល​ភ្លឹ​មៗ​ភ្លែតៗ គឺ​ដែល​ភ្លឺ​ភ្លឹ​មៗ​ហើយ​មាន​ពន្លឺ​ស្ទុះភ្លែតៗ​ម្ដងៗ ។​

​ភ្លាវ​

​គុណសព្ទ​

​ដែលមាន​រស​ប្រហាត ស្ទើរ​សាប ស្ទើរ​ប្រៃ ស្ទើរ​ជូរ ។ ភ្លាវមាត់ ប្រហាតមាត់​នាំ​ឲ្យ​បរិភោគ​ភោជនាហារ​ឬ​ផឹកទឹក​ទៅ​ភ្លាវៗ ។​

​ភ្ញៀវ​

​នាមសព្ទ​

​អ្នក​ទីទៃ​ក្រៅពី​គ្នាឯង​ក្នុងផ្ទះ​ឬ​ក្នុងបន្ទុក​ជាមួយ​ដែល​គេ​មករក​, មក​សួរនាំ​, មកលេង​ឬ​អ្នក​ដែល​ម្ចាស់ផ្ទះ​ឬ​ម្ចាស់​បន្ទុក​ជាមួយ​, ម្ចាស់ការ​, ម្ចាស់​ពិធី​អញ្ជើញ​, ហៅរក​ឲ្យ​គេ​មក​
​ហៅភ្ញៀវ​, អញ្ជើញ​ភ្ញៀវ​, ជប់លៀង​ភ្ញៀវ ។​
​ភ្ញៀវកំដរ ភ្ញៀវ​ដែល​មក​កំដរ​ក្នុងពេល​មានធុរៈ ។ ភ្ញៀវជាន់ក ភ្ញៀវ​ដែល​ឥត​ហៅរក​សោះ ស្រាប់តែ​មក​ឯងៗ​ច្រើន​ហួសពេក​ស៊ីចុក​ស្ញែស្ញុក​ស្ទើរ​ទប់ទល់​មិន​ឈ្នះ​។ ភ្ញៀវពន្លឺ ភ្ញៀវ​ដែល​មកជួយ​បំភ្លឺ​ហេតុការណ៍​អ្វីមួយ​ឬ​តាម​ធម្មតា​គឺ​ភ្ញៀវ​ទាំងពួង ។​

​ព្រះខ្លប​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ មាន​បន្លា​ខ្លីៗ ស្លឹក​ល្អិតៗ កាលណា​ប៉ះពាល់​នឹង​អ្វីមួយ​ឬ​កម្រើក​ដោយ​ខ្យល់​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូលក្នុង​, ផ្កា​សម្បុរ​ក្រហម​ស្ទើរ​ស្វាយ ។​

​ព្រួល​

​នាមសព្ទ​

​កម្រង​បន្ទោះ​ធំៗ ឬ​រនាប​តូចៗ សម្រាប់​ទស់​ខាំង​មច្ឆជាតិ​ឬ​សម្រាប់​អបស្ទប​ដៃជើង​បាក់​ជាដើម ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ហៅថា ស្វាយមីង​ព្រួល ។ ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ មាន​សម្បុរ​ស​
​ត្រី​ព្រួល​, ព្រួលកន្លង់​, ព្រួលខ្មៅមុខ ឬ ព្រួលកោង ។​

​កិរិយាវិសេសន៍​

​ទ្រួសៗ​, លំៗ​ដុំៗ​; ស្ទើរ​, ស្ទើរៗ​, ព្រាងៗ​
​ចាំ​ព្រួលៗ​; ឆ្អិន​ព្រួលៗ ។​
​ក្រហម​ព្រួល ឬ ក្រហម​ព្រួលៗ ក្រហម​ស្ទើរ ។​

​គុណសព្ទ​

​ទ្រួសៗ​, លំៗ​ដុំៗ​; ស្ទើរ​, ស្ទើរៗ​, ព្រាងៗ​
​ចាំ​ព្រួលៗ​; ឆ្អិន​ព្រួលៗ ។​
​ក្រហម​ព្រួល ឬ ក្រហម​ព្រួលៗ ក្រហម​ស្ទើរ ។​