ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ពង្រុល​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រុល​
​កន្លែង​វា​ចង្អៀត គេ​ចេះតែ​រុញ​ពង្រុល​គ្នាច្រើន​ថែម​មកទៀត នាំ​ឲ្យ​ណែនណាន់​ស្ទើរ​ឈរ​មិនកើត ។​

​ពង្រីង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រីង​
​ក្មេងៗ​វា​លប​បាចទឹក​ចាប់​ត្រី ពង្រីង​ទឹក​ស្រែ​ខ្ញុំ​ស្ទើរតែ​រីង​អស់ ។​
​ព​.​ប្រ​. ចោមរោម​ស៊ីចុក​ឲ្យ​រេចរឹល​ហិនហោច​
​អា​ក្មួយ​មេ​ក្មួយ​អស់ហ្នឹង ខ្ជិលៗ​ណាស់ ឥត​ចេះ​ធ្វើការ​រកស៊ី​អី​ទេ វា​ចេះតែ​នាំគ្នា​មក​ចោម​ស៊ី​នឹង​ខ្ញុំ វា​ពង្រីង​ខ្ញុំ​រកកល់​រីង​ដូច​ទឹក​ត្រពាំង​ខែប្រាំង​ទៅហើយ​ខ្ញុំ !

​ពង្រា​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រា​, នាំ​ឲ្យ​រា​
​ពង្រា​ដំណើរ​ឲ្យ​ស្ទាក់ស្ទើរ​អស់ ។​

​ពងបង្កួយ​

​គុណសព្ទ​

( ព​. ប្រ​. ) ដែល​នៅ​ច្រុបៗ​មិនទាន់​ងំ​ល្អ គឺ​ស្ទើរ​ឆៅ​ស្ទើរ​ឆ្អិន​
​បាយ​ពងបង្កួយ ។​

​ផ្លែ​

​នាមសព្ទ​

​ចំណែក​អវយវៈ​នៃ​រុក្ខជាតិ​និង​តិណជាតិ​ជាដើម​ដែល​កើតមាន​តម​ក​អំពី​ផ្កា​
​ផ្លែស្វាយ​, ផ្លែក្រូច​, ផ្លែទៀប​… ។​សាច់​ដែល​កកើត​ជា​កន្ទួល​ឬ​ជា​ពក​រឹង​រលោង​ត្រង់​កន្លែង​ស្នាមដំបៅ មាន​សណ្ឋាន​ត្លោត​ខ្ពស់​បន្តិច​ជាង​សាច់​ប្រក្រតី​ទំហំ​ប៉ុនគ្នា​នឹង​ស្នាម​ដំ​ដៅ​នោះ​, កើត​ដោយហេតុ​ព្យាបាល​ដំបៅ​មិនល្អ ។​
​តួ​រាង​គ្រឿង​សស្ត្រា​ដែល​ភ្ជាប់​នឹង​ដង​
​ផ្លែកាំបិត​, ផ្លែដាវ​, ផ្លែចប​,…​។​

​កិរិយាសព្ទ​

( នាមកិរិយា ) បង្កើតជា​ផ្លែ​, មាន​ផ្លែ​
​ឆ្នាំនេះ​ស្វាយ​ផ្លែ​ច្រើនជាង​ឆ្នាំមុន ។​
​កកើត​ជា​សាច់​ដែល​ហៅថា ផ្លែ ( ម​. ព​. ផ្លែ ១ ន​. ផង ) ។ ព​. ប្រ​. ខំ​មើល​ស្ទើរ​ផ្លែ​ភ្នែក​, ខំ​ស្ដីប្រដៅ​ស្ទើរ​ផ្លែ​មាត់ ខំប្រឹង​សម្លឹងមើល​រឹង​ភ្នែក​, ខំប្រឹង​ស្ដីប្រដៅ​ស្ទើរ​មិន​ឈប់​មាត់ ហាក់ដូចជា​កកើត​ជា​សាច់​ផ្លែ​នៅ​ភ្នែក​, នៅ​មាត់ ។​