ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២បានអញ្ជើញជួបសំណេះ សំណាលជាមួយនិវត្តន៍ជននៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ។

ក្នុងពិធីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះនិវត្តន៍ជនដែលបានកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិជាច្រើនដោយបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់និងក្រុម គ្រួសារដើម្បីប្រទេសជាតិរហូតទទួលបានសុខសន្តិភាព។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យក៏មាន គិលានដ្ឋាន មានគ្រូពេទ្យ វេជ្ជបណ្ឌិត សម្រាប់ទទួលព្យាបាលជំងឺកងកម្លាំងកំពុងបម្រើការងារក្នុងអង្គភាព។ក្នុង នោះក៏មានសម្រាប់ព្យាបាលដល់បងប្អូននិវត្តន៍ផងដែរ ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រីក៏បានជូនអំណោយដល់ជូននិវត្តន៍ជនទាំង៤២ នាក់ដែលមាន អង្ករ, ត្រីខកំប៉ុង, មី , ទឹកសុទ្ធនិងថវិកាមួយចំនួន៕សរន

រូបថត៖ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជួបនិវត្តន៍ជននាឱកាសបុណ្យ កាន់បិណ្ឌ