ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ ហ្វី​លី​ព ដែលជា​ធនាគារពាណិជ្ជ មាន​សាខា​ច្រើនជាងគេ​មួយ​នៅ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​នូវ​ការបើក​ដំណើរការ​សាខា​ថ្មី សាខា​កំបូល សម្រាប់​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពេញលេញ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល​ដ​ល់​អតិថិជន​។​សាខា​កំបូល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​A០៨ A០៩ A១០​ផ្លូវជាតិ​លេខ ៤ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សាខា​កំបូល​របស់​ធនាគារ ហ្វី​លី​ព ស្ថិតក្នុង​ចំណោម​សាខា​សក្តានុពល​ជាច្រើន​ដែល​ធនាគារ​មាន​គម្រោង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ ២០២២​នេះ​។ សាខា​ថ្មី​នេះ នឹង​ផ្តល់ ជូន​នូវ​សេវាកម្ម​និង​ផលិតផល​ហិរញ្ញវត្ថុ​ធនាគារ​ដែល​ទំនើប និង​សំបូរបែប ទៅតាម​តម្រូវការ​នៃ​រាល់​អតិថិជន រួមមាន​សាជីវកម្ម​ធំៗ​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម និង​បុគ្គល​។​

​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​បន្ថែម​ទាំងនោះ​រួមមាន​៖
• ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​
• មូល​ប្ប​ទា​នប​ត្រ​ធនាគារ​
• សេវា​ផ្ទេរប្រាក់​ក្នុង​/​ក្រៅប្រទេស​
• ផលិតផល និង​សេវា​ផ្សេងៗ​។​

​សាខា​កំបូល ត្រូវបាន​បំពាក់​ជាមួយនឹង​រចនាបថ​ថ្មី ទាំង​រូបរាង​អាគារ កន្លែង​រងចាំ​បញ្ជរ​សម្រាប់​បម្រើ​អតិថិជន​ប្រកបដោយ​ផាសុកភាព​និង​ចំណតរថយន្ត​យ៉ាង​ធំ​ទូលាយ​។ ជាងនេះទៅទៀត សាខា​កំបូល​ក៏បាន​បំពាក់​នូវ អេក្រង់ LED នៅខាងមុខ​សាខា សម្រាប់​ឲ្យ​អតិថិជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤​អាច​មើល​វីដេអូ​ដែល​រៀបរាប់​លម្អិត​អំពី​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ​ផងដែរ​។​

​ដើម្បី​អបអរសាទរ​ការបើក​ដំណើរការ​សេវា​ធនាគារ​ពេញលេញ​នៃ​សាខា​កំបូល អតិថិជន​ទាំងអស់​ដែល​បើក​គណនី​ឬ​ក្លាយជា​អាជីវករ​ទទួល​ទូទាត់​តាម​គណនី​ធនាគារ ហ្វី​លី​ព ឬ​ស្នើសុំ​ឥណទាន​ផ្សេងៗ នឹង​ទទួលបាន​កាដូ​អនុស្សាវរីយ៍​និង​ការផ្តល់ជូន​ពិសេស​ជាច្រើន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕​PH