​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា នៅ​ជិត​ចុងខែ កញ្ញា ឆ្នាំ ២០២២ នេះ កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​មួយ​គម្រោង​ទៀត​ដែលមាន​ទឹកប្រាក់​សរុប ៥,៦ លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​អះអាងថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ប្រភព​ដដែល​បាន​បន្តថា គម្រោង​នេះ​គឺ​ដាក់ទុន​ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៨៨៦៣​កន្លែង​។ N