ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញូពីកម្ពុជាហើយនា ព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេសដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំ ពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយ បានិងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីន អាបេ ហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១-២៨ ខែកញ្ញាឆ្នាំ២០២២។

អញ្ជើញជូនដំណើរសម្តេចតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមានសម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ,សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ព្រមទាំងមន្ត្រីជាន់ខ្ពសរាជរដ្ឋា ភិបាលជាច្រើនរូបទៀត។ដោយឡែកឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនេះផងដែរ ។

លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្រោមប្រធានបទ«ចំណុចរបត់សំខាន់ នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយ បាន៖ដំណោះ ស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញាឆ្នាំ២០២២នៅទី ក្រុងញូវយ៉កសហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជានៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ។ បទអន្តរាគ មន៍នេះនឹងផ្ដោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រ ពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខ ភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជា ប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការ រក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉កសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយលោក អាន់តូនី ញ៉ូហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប,លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

បន្ទាប់មកតបតាមការអញ្ជើញរបស់លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសា ធារណរដ្ឋគុយបា ពីថ្ងៃទី ២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតីមីហ្គេល ឌីយ៉ាស- កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបានិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។បន្ទាប់ពីជំនួប នេះថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន ១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌, ២. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ, ៣. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ,៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង៥.អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។សម្តេចតេជោក៏រំពឹងថា នឹងចូលជួបសម្តែងការគួរសមចំពោះលោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបានឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុ ជាដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេស គុយបាផងដែរ។

ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ ជាតិរបស់លោក ស៊ីនហ្សូ អាបេ (ABE Shinzo)អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២២។ អតីតនា យករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងកម្ពុជា ។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ៗ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងជប៉ុនក្នុងនោះ រួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំ ទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុននិងការចូលរួមចំណែក យ៉ាងសកម្មដល់សន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំប ន់និងពិភពលោកទាំងមូល។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងមានជំនួបជា មួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

គណៈប្រតិភូអញ្ជើញអមដំណើររួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និង លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិ បាលផ្សេងទៀត។

បើតាមលោក ស្រ៊ី ថាមរុង្គ គណៈប្រតិភូជាន់ខ្ពស់នៃរាជរាដ្ឋាភិបាលកម្ពុជាគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ៕