​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ក្រុម​បិសាច​ក្រហម Manchester United បាន​ចំណាយ​ប្រាក់ ៧៧ លាន​ផោន​បន្ថែម​សម្រាប់​កីឡាករ អាន​ថូ​នី (Antony) លី​សាន​ដ្រូ ម៉ា​ទីណេស (Lisandro Martinez) និង​កា​សេ​មី​រ៉ូ (Casemiro) នៅ​រដូវក្តៅ​នេះ ពោលគឺ​ខ្ពស់ជាង​តម្លៃ​ជាក់ស្តែង​។​

​បិសាច​ក្រហម​ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​ចំណាយ​ហួសប្រមាណ​ច្រើន​ជាង​ក្លិប​ណាៗ​ទាំងអស់​នៅក្នុង​លី​ក “​ធំ​ទាំង​ប្រាំ​” របស់​អឺរ៉ុប​នៅពេល​ដែល​តម្លៃ​ផ្ទេរ​ត្រូវបាន​រាយការណ៍​ប្រៀបធៀប​ទៅនឹង​តម្លៃ​​ប៉ាន់ស្មាន​របស់​កីឡាករ​មុនពេល​ផ្ទេរ​។​

​ការសិក្សា​ដោយ CIES Football Observatory ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេ​សស្វី​ស​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​បានបង្ហាញ​ថា United បាន​ចំណាយ​ប្រាក់​សរុប​ចំនួន ២៣៨ លាន​អឺរ៉ូ (២០៩​លាន​ផោ​) ច្រើន​ជាង​តម្លៃ​ប៉ាន់ស្មាន​សរុប​របស់​កីឡាករ ៣៣ នាក់​ដែល​ពួកគេ​បាន​ចុះហត្ថលេខា​ទិញយក​តាំងពី​ខែ​កក្កដា ឆ្នាំ ២០១២​។​

​ការវិភាគ​បន្ថែម​ទៀត​នៃ​ទិន្នន័យ​ដែល​ទទួលបាន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន PA កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ថា ការចុះហត្ថលេខា​ទិញ​អាន​ថូ​នី​ពី Ajax គឺជា​កត្តា​រួម​ចំណែក​ធំ​បំផុត​ចំពោះ​ការចំណាយ​លើស​របស់ United ។​

​រូបគេ​ត្រូវ​បាន​ដាក់​តម្លៃ ៦៧ លាន​អឺរ៉ូ ប៉ុន្តែ United ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចំណាយ ១០០ លាន ពោលគឺ លើស ៣៣ លាន​។​

United ត្រូវបាន​គេ​រកឃើញ​ថា​បាន​ចំណាយ​លើស​ចំនួន ២៩ លាន​អឺរ៉ូ​ដើម្បី​ចុះហត្ថលេខា​ទិញ​ម៉ា​ទីណេស និង ២៦ លាន​អឺរ៉ូ​ដើម្បី​ទិញ​កា​សេ​មី​រ៉ូ​។ កិច្ចព្រមព្រៀង​ទិញ​កីឡាករ​ទាំងបី​ខាងលើ​គឺ​លើស​តម្លៃ​ជាក់ស្តែង ៨៨ លាន​អឺរ៉ូ ឬ​ជាង ៧៧ លាន​ផោន​៕

​ការចុះហត្ថលេខា​ទិញ​អាន​ថូ​នី​ពី Ajax គឺជា​កត្តា​រួម​ចំណែក​ធំ​បំផុត​ចំពោះ​ការចំណាយ​លើស​របស់ United