ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអបអរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបុព្វហេតុទប់ស្កាត់និងបញ្ឈប់ជម្លោះប្រ ដាប់អាវុធនិងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំ ងពិភពលោកអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែ កញ្ញារៀងរាល់ឆ្នាំជាកាលបរិច្ឆេទសម្រាប់ឲ្យប្រារព្ធ«ទិវាសន្តិ ភាពអន្តរជាតិ»។

ទិវាសន្តិភាពអន្តរជាតិ នៅឆ្នាំនៅប្រព្រឹត្ត ទៅក្រោមមូលបទ«បញ្ចប់ការរើសអើងជាតិសាសន៍និងកសាងសន្តិភាព»ការអបអរសា រទរ«ទិវាសន្តិភាពអន្តរជាតិ»ឆ្នាំនេះផ្តោតលើ ការពង្រឹងសាមគ្គីភាពអន្តរជាតិការថែរក្សា និង លើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលសុខសម្រាប់មនុស្សជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សូមសម្តែងអំណរសាទរនិងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រារព្ធ«ទិវាសន្តិភាពអន្តរជាតិ»ដ៏មហោឡា រិកនេះដើម្បីរំលេចអត្ថន័យដ៏ថ្លៃថ្លានៃសន្តិ ភាពក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជាក្នុងការការពារនិងចូលរួមកសាងសន្តិភាពសកល ។

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុនសែនក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ៖