​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន FWD បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មាន​ឈ្មោះថា «press play» ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​អាស៊ី​រស់នៅ​ដោយ​ភាព​រីករាយ​។​

​យុទ្ធនាការ «press play» ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ដំណើររឿង​របស់​បុគ្គល ៦​រូប និង​បាន​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ និង​ជីវិត​ពិត​ដែល​កើតមានឡើង​នៅក្នុង​បទ​ពិសោធន៍​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​អាស៊ី​។ បុគ្គល​ទាំង ៦​នាក់​សុទ្ធតែ​បាន​ត្រឡប់​ទៅ​គិតពី​ជីវិត និង​ស្វែងយល់​ពី​គោលដៅ និង​ក្តី​ស្រមៃ​របស់​ពួកគាត់ ដើម្បី​ចាប់ផ្តើម​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ធ្វើ​អ្វីដែល​ពួកគាត់​ពេញចិត្ត សាកល្បង​រឿង​ថ្មីៗ និង​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការរស់នៅ​ជាដើម​។​

​យុទ្ធនាការ​នេះ​បាន​ចាប់យក​សញ្ញា “play” ដែលជា​សញ្ញា​មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​មួយ ដែល​នេះ​ដើរ​ស្របគ្នា​ល្អ​បំផុត​ទៅនឹង​ទស្សនៈ​របស់​ក្រុមហ៊ុន FWD ក្នុងការ​ជំរុញឱ្យមាន​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ និង​ទំនុកចិត្ត​តាមរយៈ​សេវា​ធានារ៉ាប់រង​។​

​លោក ចាន់ រដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia បាន​មានប្រសាសន៍ថា​៖ «​តាមរយៈ​យុទ្ធនាការ «press play» យើង​ចង់​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់គ្នា​ចាប់ផ្ដើម​សកម្មភាព​ពី​ពេល​ឥឡូវនេះ​ដើម្បី​សម្រេច​គោលដៅ និង​ក្ដី​សុបិន​ដែល​ខ្លួន​មាន​។​អត្ថន័យ​នៃ​យុទ្ធនាការ​នេះ​គឺ​ចង់​ផ្ដល់នូវ​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ​ទាំង​ក្នុង​ជីវិត​បុគ្គល និង​ជីវិត​ការងារ​ផងដែរ​។​ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង​ដែល​យើង​អាច​នាំយក​យុទ្ធនាការ​នេះ​មកកាន់​ប្រទេស​កម្ពុជា​។​»

​ក្រុមហ៊ុន FWD បាន​សហការ​ជាមួយ​ក្រុមហ៊ុន TBWA នៅ​សិង្ហ​បុរី​, Sixtoes TV និង AIRBAG ក្នុង​ការថត​និង​ផលិត​វីដេអូ​នៅ​ទីតាំង​ចំនួន ៥​ផ្សេងគ្នា ដើម្បី​បង្កើត​យុទ្ធនាការ​ថ្មី​នេះ​ឡើង​។​

​យុទ្ធនាការ​នេះ​ត្រូវបាន​ចាក់​បញ្ចាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទាំង​នៅលើ​ទូរទស្សន៍ និង​តាម​បណ្តាញ​សង្គម​នៅតាម​ទីផ្សារ​ទាំងអស់​របស់​ក្រុមហ៊ុន FWD ទូទាំង​តំបន់​អាស៊ី​រួមទាំង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕Ph