សាស្ត្រាចារ្យ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​ទទួល​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី “​ការប្រើប្រាស់​កម្មវិធី​អេប​-​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​”

2133
ចែករម្លែក
  • 15
    Shares

ដោយ​: ភ្នំ​ស្វាយ / ភ្នំពេញ​: សាស្ត្រាចារ្យ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​មកពី​ខេត្ត​នានា បានមក​ទទួល​វគ្គប​ណ្តុះ​បណ្តាល​គ្រូ​បង្គោល​ស្តីពី “​ការប្រើប្រាស់​កម្មវិធី​អេប​-​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បី​ជា​សំភារៈ​ឧបទ្ទេស​បន្ថែម ក្នុង​ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​”​។​

​វគ្គ​នេះ​១​លើក​ទៀត កាលពី​ថ្ងៃទី​២៧-២៨ ខែមិថុនា​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុ​ប្ជា​ណា នា​ផ្ទះ​លេខ ៦៤ ផ្ល​វ​២០០ ស​/​ក បឹងរាំង ខ​-​ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ គឺ​សម្រាប់​លោក​សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ​បង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​៤២ រូប​មកពី​វិទ្យាល័យ​១៥​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន ដែល​បាន​ចូលរួម​កម្មវិធី​នេះ (The training workshop about “Using App on Khmer Rouge History as Supplementary Tool to teach History of Khmer Rouge” at Bophana Centre)​។​

​លោក​កែវ ដួង អ្នកនិពន្ធ​និង​ជា​អ្នក​គ្រប់​គ្រង់​កម្មវិធី​នេះ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​បាន ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ អញ្ជើញ​មកពី​វិទ្យាល័យ​នានា​នៃ​ខេត្ត​ទាំង​៣ ខាងលើ ដែល​បាន​ចូលរួម​កម្មវិធី​ពេលនេះ​។​

លោក​និយាយ​បន្តថា : ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ឬ​អេប ( App on Smart Phone ) បានទទួល​ការអនុញ្ញាតិ​អោយប្រើ​ប្រាស់​និង​អោយ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម រួមទាំង​សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ​មុខវិជ្ជា​ប្រវត្តិវិទ្យា​បាន​។ ដូច្នេះ ដើម្បី​ទាញយក​កម្មវិធី​នេះ ទូរស័ព្ទ​ប្រើប្រាស់ iOS សូម​ចុច ៖ https://goo.gl/uWDF96 ទូរស័ព្ទ​ប្រើប្រាស់​Android សូម​ចុច ៖ https://goo.gl/sFH4xR ។​

​សូមបញ្ជាក់ថា គម្រោង (​បណ្តុះបណ្តាល​)​នេះ ផ្ដល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​មូលនិធិ​រៃ និង​ដែលមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា​។ កម្មវិធី App នេះ មាន​លោក​ផ្ទាល់ (​លោក កែវ ដួង នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា​) លោក​ឌី​ខាំ​បូ​លី អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​កម្មវិធី​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-Cam) និង​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ម្នាក់ទៀត​។​

​ទាំង​វាគ្មិន ទាំង​លោកគ្រូ​អ្នកគ្រូ​បាន​យល់ស្រប​ថា កម្មវិធី​អេប ទូរស័ព្ទ​នោះ មាន​ខ្លឹមសារ​ដូចគ្នា ស្រដៀង​គ្នា​ដូចនឹង​កម្មវិធី​ក្នុង​សៀវភៅ​ប្រវត្តិវិទ្យា​ថ្នាក់​ទី​១២ ត្រង់​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ក្នុង​App អាចមាន​ទិន​ន្ន័​យ​ច្រើន រស់​រវើក​និង​ជាទី​ចំណូលចិត្ត​ដល់​អ្នក​សម័យថ្មី (​គ្រូ​. សិស្ស យុវជន សាធារណ​:​ជន​..) ដូច​ជាមាន​រូបភាព រូបគំនូរ ពណ៍ រូប​វី​ដេ​អី​ឃ្លី​ប រូប​វិ​ដេ​អូ​រឿង រូប​និង​សម្លេង និង​អាចមាន​ខ្លឹមសារ​ពិស្តារ​ជាង​។ ពោលគឺ​ការប្រើប្រាស់​កម្មវិធី​អេប​-​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បី​ជា​សំភារៈ​ឧបទ្ទេស​បន្ថែម​របស់​គ្រូ​ក្នុង​ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ