ដោយៈ​យោធិន​/​កណ្តាលៈ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ផ្តួចផ្តើម​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ​ពើក​និង​ក្រុមការងារ​ជាច្រើនរូប​ទៀត​បាន​អញ្ជើញ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​១១​នៅក្នុង​វត្ត​ចំបក់​ស្ថិតក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ក្នុងឱកាស​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី និង​មន្ត្រី​ក្រុមការងារ​ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន ប្រគេន​ចង្ហាន់ គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​ជូនអំណោយ​ដល់​ដូនជី តាជី អាចារ្យ ប្រជាពលរដ្ឋ ជនពិការ ចាស់ជរា រដ្ឋបាល​ឃុំ សមត្ថកិច្ច​ឃុំ ស្រុក គ្រូពេទ្យ​ឃុំ សរុប​ថវិកា​ចំនួន ជាង​២៥​លាន​រៀល​៕​សរន​