​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគារ​ដ៏​ស្រស់​ស្អាត​និង​មិនធម្មតា​ទាំងនេះ​ពិតណាស់​គឺ​មាន​ភាព​លេច​ធ្លោ​ជាង​គេ​នៅលើ​មេឃ​។​

​អ្នកគាំទ្រ​ស្ថាបត្យកម្ម​មកពី​ជុំវិញ​ពិភពលោក​បាន​បង្ហោះ​រូបថត​នៃ​អគារ​ចម្លែកៗ​ទាំងនេះ​នៅ​លើ​ទំព័រ Twitter របស់ផេក Unique Building ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​វិចិត្រសាល​ដោយ​វេបសាយ Bored Panda ។​

​អគារ​លេចធ្លោ​មួយ​ក្នុងចំណោម​នោះ​គឺ​ហាង​កាហ្វេ​មួយ​នៅ​កូរ៉េ​ខាងត្បូង​ដែល​មាន​រាង​ដូច​កណ្តូប​យក្ស ហើយ​កន្លែង​លេច​មួយ​ផ្សេងទៀត​គឺ​ប្រាសាទ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​រាង​ដូច​ពស់​ពណ៌​ទឹកក្រូច​ដ៏​ធំ​សម្បើម​។​

​តោះ​កុំ​ឱ្យ​ខាត​ពេល​យូរ យើង​នាំគ្នា​ទៅ​មើល​រូបភាព​អគារ​រាង​ចម្លែក​អស្ចារ្យ​ទាំងនោះ​ដូចខាងក្រោម ៖

ហាង​កាហ្វេ​រាង​កណ្តូប​សង់​ចេញពី​រថភ្លើង​ចាស់ៗ​នៅ​កូរ៉េ​ខាងត្បូង​។​
ប្រាសាទ​រាង​ដូច​ពស់ Lakshmi Narasimha Swamy នៅ​ឥណ្ឌា​សម្រាប់​ឧទ្ទិស​ដល់​ព្រះគ្រី​ស្នា​។​
អគារ​លំនៅដ្ឋាន 25 Green ក្នុង​ទីក្រុង​ទួរីន ប្រទេស​អ៊ីតាលី មាន​ដើមឈើ​១៥០​ដើម​លើ​វេរ៉ង់ដា​។​
អគារ​ឈ្មោះ Valley រចនា​ដោយ​លោក Piet Oudolf ក្នុង​ទីក្រុង​អាំ​ស្ទើ​ដាំ ផ្ទុក​នូវ​ផ្ទះល្វែង ហាង ការិយាល័យ វិទ្យាស្ថាន​វប្បធម៌ និង មណ្ឌល​ច្នៃប្រឌិត​។​
អគារ Les Espaces d’Abraxas – Noisy le Grand នៅ​ជិត​ទីក្រុង​ប៉ារីស រចនា​ដោយ​លោក Ricardo Bofill ក្នុង​ឆ្នាំ ១៩៨២​។​
សារមន្ទីរ​រថភ្លើង​ដ៏​ស្រស់​ស្អាត​ឈ្មោះ SL Kyuurokukan មាន​រាង​ជា​ក្បាលរថភ្លើង​ពណ៌​ត្នោត ស្ថិត​នៅ​ទីក្រុង​ថូ​ម៉ូ​បេ ប្រទេស​ជប៉ុន​។​
វា​ជា​ប៉ម​នាឡិកា​ចំណាស់ ៦០០ ឆ្នាំ​ក្នុង​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក ដែល​នៅតែ​ដំណើរការ​រហូត​មក​ទល់​សព្វថ្ងៃ​។
អ្នក​មិន​ត្រូវ​ខ្លាច​ខ្ពស់​នោះទេ ប្រសិនបើ​អ្នក​ចង់​រស់នៅ​អគារ​លំនៅដ្ឋាន​មាន​ទីធ្លា​ទូលាយ​បែបនេះ​ក្នុង​ទីក្រុង​គួ​យ​ចូ​វ ប្រទេស​ចិន​។​
នេះ​ជា​វត្ត​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ​ក្នុង​ទីក្រុង​គួ​យ​លីន ប្រទេស​ចិន និង​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត​ផងដែរ​។​
អគារ​ឈ្មោះ PAN Treetop Cabin គឺ​សង់​ក្នុងចំណោម​ដើមឈើ​ខ្ពស់ៗ​ក្នុងប្រទេស​ហ្វាំង​ឡ​ង់​ក្បែរ​ព្រំដែន​ស៊ុយអែត​។​
សួន​បញ្ឈរ​ត្រង់​លើ​អគារ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​របស់អេ​ស្ប៉ាញ​។​
អគារ 3D ក្នុង​ទីក្រុង Mannheim ប្រទេស​អាល្លឺម៉ង់​។​
នេះ​ជា​សំណង់​ពិសេស​សង់​ក្នុង​សតវត្សរ៍​ទី​១៨ នៅ Hattfjelldal Norland​។​
នេះ​ជា​ទីក្រុង​បុរាណ Narai-juku ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​អគារ​ឈើ​តម្រៀបជួរ​អម​ផ្លូវ​តូច​មួយ​៕