​ប្រែ​សម្រួលៈ​បំណង​(ST,XINHUA)៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ជួប​អតីតរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក ហេន​រី ឃី​ស​ស៊ី​ង​ហ្គ័​រ​(Henry Kissinger)​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​។​​លោក​វ៉ាង​បាន​អបអរ​និង​ជូនពរ​លោក​ឃី​ស​ស៊ី​ង​ហ្គ័​រ​ចំពោះ​ខួបកំណើត​ទី​១០០​ឆ្នាំ​របស់​លោក​ដែល​នឹង​ចូលមក​ដល់ ហើយ​ហៅ​លោក​ថា​ជា​មិត្ត​ចាស់ មិត្ត​ល្អ​របស់​ប្រជាជន​ចិន ដែល​បាន​ចូល​រួមចំណែក​ជា​ប្រវត្តិ​​សាស្ត្រ​ក្នុង​ការបង្កើត​និង​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​។​

​ប្រមុខ​ការទូត​ចិន​បានបញ្ជាក់​ថា ភាគី​ចិន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ពិត​ដែលថា លោក​បណ្ឌិត​ឃី​ស​ស៊ី​ង​ហ្គ័​រ​តែងតែ​រាក់ទាក់​ចំពោះ​ចិន និង​មាន​ជំនឿ​លើ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ហើយ​សង្ឃឹមថា​អតីត​​ប្រមុខ​ការទូត​អាម៉េរិក​រូបនេះ​នឹង​បន្ត​ដើរ​តួនាទី​សំខាន់​មួយ និង​ជួយ​ទំនាក់ទំនង​ទ្វេភាគី​អោយ​វិល​មក​រក​ផ្លូវ​ត្រឹមត្រូវ​របស់​វា​វិញ​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។​

​លោក​វ៉ាង ជួប​ឃី​ស​ស៊ី​ង​ហ្គ័​រ​នៅ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ និង​ហៅ​លោក​ជា​មិត្ត​ល្អ​របស់​ប្រជាជន​ចិន​

​លោក​បាន​បាន​និយាយថា ឆ្នាំ​នេះ​កត់សំគាល់​ខួប​ទី​៥០​ឆ្នាំ​ដែល​អតីត​ប្រធានាធិបតី​អាម៉េរិក​លោក រី​ឆាត និច​សុន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន​និង​និង​ចេញ​សេចក្តីថ្លែងការណ៍​ក្រុង​សៀង​ហៃ​។​ចិន​និង​អា​ម៉េ​​រិក​គួរ​បង្ហាញ​សារសំខាន់​នៃ​បទពិសោធន៍​នៃ​ទំនាក់ទំនង​គ្នា​អស់​៥០​ឆ្នាំ​មកនេះ​ដោយស្មោះ​។​

​ដោយ​បញ្ជាក់​ថា គោលនយោបាយ​របស់​ចិន​ចំពោះ​អាម៉េរិក​បាន​រក្សា​និរន្តរភាព​និង​ស្ថិរភាព លោក​វ៉ាង បាន​កត់សំគាល់ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង ណែនាំ​ប្រើ​គោលការណ៍​បី គឺ​គោរព​គ្នា​​ទៅវិញទៅមក រួម​រស់នៅ​ជាមួយគ្នា​ដោយ​សន្តិវិធី និង​កិច្ចសហការ​ឈ្នះ​ឈ្នះ​រវាង​ចិន​និង​អាម៉េរិក​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​បញ្ជាក់​ហើយ​ថា​លោក​មិន​ស្វះស្វែង​ធ្វើ​សង្គ្រាមត្រជាក់​ជាមួយ​ចិន​ទេ និង​ក៏​មិន​មាន​បំណង​ផ្លាស់ប្តូរ​ប្រព័ន្ធ​របស់​ចិន​ដែរ តែ​លោក​វ៉ា​ង​បាន​និយា​​យ​ថា​អ្វី​ដែល​អាម៉េរិក​បានធ្វើ​វា​ផ្ទុយ​ពី​សម្តី​របស់​គេ​។​

​បើ​តាម​លោក​វ៉ាង លោក​ឃី​ស​ស៊ី​ង​ហ្គ័​រ​ធ្លាប់បាន​ព្រមាន​ថា ទំនាក់ទំនង​ចិន​-​អាម៉េរិក​ស្ថិតនៅក្នុង​«​តារាង​បាល់ទាត់​នៃ​សង្គ្រាមត្រជាក់​»​រួចជាស្រេច​ទៅហើយ និង​ថា​អាម៉េរិក​គួរ​វិល​ទៅ​រក​គោលនយោបាយ​​ចិន​មួយ​ដែល​សម​ហេតុផល​និង​អាច​ប្រើ​បាន វិល​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​នៃ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​បី និង​រក្សា​គ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ទ្វេភាគី​៕