​ដោយៈ​សុផល​/​ភ្នំពេញ​៖សាលា​អន្តរជាតិ​អនិកជន​កម្ពុជា​-​ចិន និង​សណ្ឋាគារ​ចុង​ទីង​អន្តរជាតិ​នា​រសៀល​ថ្ងៃទី​២១​ខែកញ្ញា​បាន​ចុះហត្ថលេខា​បើក​ដំណើរការ​អន្តេវាសិកដ្ឋាន​ស្នាក់នៅ​របស់​សិស្ស​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ រួមមាន​លោក Deng Yu, លោក Gu Qingyun, លោក ស្រី​Yuan Hongxia, អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ចុង​ទីង​អន្តរជាតិ​, លោក Gao Jian នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សាលា​អន្តរជាតិ​អនិកជន​កម្ពុជា​-​ចិន លោកនាយក​ទូទៅ Li Jianhua, លោកនាយក​សាលា Chen Ziyuan, លោកនាយ​ករង សរ រិទ្ធី , លោកស្រី Yu Xiuying ប្រធានការិយាល័យ​សិក្សាធិការ និង​លោកស្រី Lei weilai ប្រធានការិយាល័យ​កិច្ចការ​សិស្ស លោកស្រី Zhang Wenli ប្រធានការិយាល័យ​ចុះឈ្មោះ​សិស្ស​ចូលរៀន និង​តំណាង​សិស្ស​មួយចំនួន​។​

​លោកនាយក​សាលា Chen Ziyuan បាន​មាន​ប្រសា​ស៍​ថា អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​សម្រាប់​សិស្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​បំពាក់​នូវ​គ្រឿង​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់និង​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ងាយស្រួលដោយមាន​ចម្ងាយ ​ត្រឹមតែ ១៥​នាទី​ពី​សាលារៀន​ដោយ​ជិះ​រថយន្ត​របស់​សាលា​។​អន្តេ​វា​សិ​ដ្ឋា​ន​សិស្ស​ស្នាក់​សម្រាប់​សិស្ស​នេះ មាន​ផ្តល់​សេវា​សន្តិសុខ និង​សម្អាត ២៤​ម៉ោង សម្រាប់​សិស្សានុសិស្ស​។​សម្រាប់​អាហារ​ដ្ឋា​ន​មាន​មេ​ចុងភៅ​ជន​ជាតិចិន​ផ្តល់ជូន​សិស្ស​នូវ​អាហារ​ចិន​ដែលមាន​អនាម័យ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​មាន​រថយន្ត​សម្រាប់​ដឹក​សិស្ស​រៀងរាល់ថ្ងៃ​ផងដែរ​។​

​លោក​បាន​បន្ថែមថា​ការដាក់ឱ្យ​ដំណើរការ​គម្រោង​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​សម្រាប់​សិស្ស​បាន​ចូល​រូ​ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការលំបាក​របស់​មាតាបិតា​ក្នុងការ​មក​ទទួល​សិស្ស ហើយក៏​អាច​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​សិស្ស​ដែល​មកពី​ទីកន្លែង​ផ្សេងៗ​ទៀត ដូចជា ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជាដើម​។​

​លោក Deng Yu អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Zhongding Taixing (Cambodia) Real Estate Co., Ltd. បាន​មាន​ប្រសា​ស៍​ថា​សណ្ឋាគារ​ចុង​ទីង​អន្តរជាតិ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Jiangxi Investment Group ដែលមាន​បទពិសោធន៍​ក្នុងស្រុក​ជាង ៦០​ឆ្នាំ និង​ជិត ៣០​ឆ្នាំ​នៅក្រៅ​ប្រទេស​។ ក្រុមហ៊ុន​ប្រតិបត្តិការ​ចម្រុះ​រួមបញ្ចូល​ការវិនិយោគ​ធនធាន​រ៉ែ និង​សំណង់​។​

​លោក​បាន​មានប្រសាសន៍ថា​សណ្ឋាគារ​ចុង​ទីង​អន្តរជាតិ តែងតែ​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​លើ​ផ្នែក​វប្បធម៌និង​ការអប់រំ​របស់​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​។សម្រាប់ អន្តេវាសិក ដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស​ដោយ សហការ​ជាមួយ​សាលា​អន្តរជាតិ​អនិកជន​កម្ពុជា​-​ចិន នេះគឺជា​អគារ​ស្នាក់នៅ​សម្រាប់​សិស្ស​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ហើយ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ សម្រាប់​ភាគី​ទាំងពីរ​ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះនិង​ការអភិវឌ្ឍន៍​។​

​លោក Gao Jian នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សាលា​អន្តរជាតិ​អនិកជន​កម្ពុជា​-​ចិន បាន​មានប្រសាសន៍ថា​ដើម្បី​បង្កើត​បរិយាកាស​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស ប្រកបដោយ​គុណភាព​ខ្ពស់ យើង​បាន​ប្រើប្រាស់​គ្រែ​សិស្ស​ពហុមុខ​ងារ​ចុងក្រោយបង្អស់​របស់​ប្រទេស​ចិន ដែល​រួមបញ្ចូល​ទាំង​គ្រែ តុ​សិក្សា ទូ​ខោអាវ ទូ​សៀវភៅ ទូ​ដាក់​សម្លៀកបំពាក់ និង​ទូ​ដាក់​ស្បែកជើង ដែលមាន​ភាពស្រស់ស្អាត និង​មាន​ភាពសាមញ្ញ​។​នាពេល​បច្ចុប្បន្ន​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាកនៅ​របស់​សិស្ស​ភាគ ច្រើន​នៅក្នុង​ប្រទេស​ចិន​ប្រើប្រាស់​គ្រឿង​សង្ហា​រឹម​ដូចគ្នា​។​

​លោក​បាន​បញ្ជាក់ទៀតថា សេវា​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស​មួយ​នេះ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពីមុខ​ងារ​លំនៅឋាន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សាលារៀន​បាន​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​សិស្ស​ដូច្នេះ​សាលា​ត្រូវបាន​បំពាក់​ដោយ​គ្រូ​អន្តេវាសិកដ្ឋាន​សម្រាប់​ស្នាក់នៅ​ក្នុង​អគារ​២៤​ម៉ោង​ក្នុង​មួយថ្ងៃ​។​និង​បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​អគារ​ស្នាក់នៅ​យ៉ាង​តឹងរឹង​។អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស​បា​នប​ង្កើ​ត​ច្បាប់​គ្រប់គ្រង​ជាពិសេស​សម្រាប់​ការប្រើប្រាស់​ផលិតផល​អេឡិចត្រូនិក​ដូច ជាទូរ​សព្ទ​ដៃ និង​ថេ​ប្លេ​ត​ដែល​ពិបាក​គ្រប់គ្រង ដែលជា​ទុក្ខ​កង្វល់​របស់​មាតាបិតា​ភាគច្រើន​ដូច្នេះ​សិស្ស​អាច​ផ្តោតអារម្មណ​លើ​កា​សិក្សា​របស់​ពួកគេ​។ សិស្ស​អាច​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​កាយសម្បទា ល្បែង​ផ្គុំ​រូប ល្បែង​អុក​និង​សកម្មភាព​ផ្សេងទៀត​នៅក្នុង​មជ្ឈមណ្ឌល​សកម្មភាព​សិស្ស​នៃ​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស ដើម្បី​បណ្ដុះ​ទម្លាប់​រស់នៅ​ប្រកបដោយ​ផាសុកភាព​។

​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​សារៈសំខាន់​យ៉ាងខ្លាំង ចំពោះ​គម្រោង​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស​។ពួកគេ​គ្រោង​នឹង​បញ្ចប់​ការជួសជុល​និង​តុបតែង​អគារ​នា​ចុង ឆ្នាំ​២០២២​នេះហើយនឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការដើម្បី​ផ្តល់​នូវផ្ទះ​នៅក្រៅ​ប្រទេស​ដ៏​កក់ក្តៅនិង​ផាសុកភាព​សម្រាប់​សិស្ស​និង​មាតាបិតា​របស់​ពួកគេ​។ទន្ទឹមនឹង នោះ វា​ក៏​រួមចំណែក​ដល់​ការផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ចិននៃ​ពាក្យ​ថា“​សេចក្តី​សប្បុរសសេចក្តី​សុចរិត សេចក្តីថ្លៃថ្នូរ ប្រាជ្ញានិង​សេចក្តីទុកចិត្ត​”​នៅ​កម្ពុជា​ផងដែរ​។​អន្តេវាសិក ដ្ឋាន​សិស្ស​ស្នាក់នៅ​របស់​សិស្ស បើកទទួល​ពាក្យសុំ​ដោយ​សិស្សានុសិស្ស​។​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​អាចទាក់ទង​មជ្ឈមណ្ឌល​សេវាកម្ម​គ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​ស្នាក់​នៅតាម​លេខ​ទូរស័ព្ទ​៖ 088-718-9696​៕Ph