ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ងាយ​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ណាស់ ហើយ​ធ្វើ​អ្វី​ក៏ដោយ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​ដែល​មិន​ងាយ​ទៅមុខ​តែ​ងាយ​ថយក្រោយ ម្ល៉ោះហើយ​បើ​មិន​ខិតខំ​ស្រវាស្រទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ខ្លាំង​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​បង្កជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើនជាង​សព្វមួយដង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ការរស់នៅ​មានរឿង​រាវ​ខ្លះ​អាច​រត់​ចូលមក​ទាំង​យើង​មិនដឹង​ខ្លួន​ផង ហេតុនេះ​បើ​មាន​បញ្ហា​នេះ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ប៉ុន្តែ​បើ​មានការ​ពុះពារ​តែង​សម្រេច​ជោគជ័យ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នាច្រើន​ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​ប្រសើរ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បញ្ហា​ឧបទ្រពចង្រៃ​រត់ចេញ ហើយ​ជោគ​សំណាង​មួយចំនួន​អាច​ឈានចូល​ជំនួស​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី​ឬ​ពិភាក្សា​រឿង​សំខាន់​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​បើ​ចង់​ធ្វើ​អ្វីមួយ​គឺ​ត្រូវ​ផ្សងព្រេង ឬ​ប្រឈម​បញ្ហា​បន្តិច ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ដោយសារ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​ណាស់ដែរ ហេតុនេះ​បើ​ចង់​ប្រកប​កិច្ចការ​មួយ​ត្រូវ​ចេះ​មើលមុខ​ក្រោយ​ទើប​មិនមាន​បញ្ហា​ចោទឡើង​នៅពេល​ក្រោយ​នាំ​ពិបាក​ទប់ទល់​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផងដែរ​។​
បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ ប៉ុន្តែ​យ៉ាងណា​កុំ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងា​រវិ​ញ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ទើប​ប្រសើរ​។​ចំ​ណែ​ការប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​ផល​កម្រៃ​ទោះ​លោកអ្នក​ខិតខំ​ម្តេច​ម្តា​មិនបាន​ដូចជា​ទី​ពេញចិត្ត​ទេ​គឺ​តែង​ខកបំណង​ច្រើនជាង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរហើរ​មិន​មើលមុខ​ក្រោយ ពិសេស​ស្ត្រី​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​ប្រុស​ព្រាន​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ហើយ​អស់ទាំង​កិត្តិយស​ថែមទៀត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ លោក អ្នក អាច​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ ហើយ​បើទោះបីជា​ថ្ងៃ​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​រឿង​រាវ​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ លោក អ្នក ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្ន ចៅហ្វាយនាយ ស្តីបន្ទោស ឬ​ចោទប្រកាន់​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ការរស់នៅ​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ ពីព្រោះថា​នាំ​ជះ​ផល​លំបាក​ពី​តិចតួច ទៅជា​រឿង​ធំ​នាពេល​ក្រោយ​ថែមទៀត​។​ក្រៅពីនេះ​ការប្រកប​ការងារ ឬ​ធ្វើ​អ្វី​ក៏ដោយ​ពុំ​សូវ​ឆ្លើយតប​ដូច​ការ​គិតទុក​ដែរ លោកអ្នក តោង​ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​បន្តិច​ទើប​អាច​ឆ្លង​ផុត​ផល​លំបាក​តូចធំ​ទៅរួច​។​នៅថ្ងៃនេះ​ដែរ បើ​លោកអ្នក​ចង់​បណ្តាក់ទុន ឬ​ប្រើ​ប្រាក់កាស​ធំដុំ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​នាំមក​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​សូម្បីតែ​គ្រួសារ​ប្តី​ប្រពន្ធ​ត្រូវ​ចេះ​យល់ចិត្ត​គ្នា ហើយ​ដាច់ខាត​មិនត្រូវ​ប្រើ​អារម្មណ៍​ចង់​ឈ្នះ​ចាញ់​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​មិនចេះចប់​ប៉ុណ្ណោះ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​ពីព្រោះ​ងាយ​កើត​បញ្ហា​ពិបាក​ដោះស្រាយ​នាពេល​ក្រោយ​ណាស់​។​សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​វិញ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ លោក អ្នក អាច​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ ហើយ​បើទោះបីជា​ថ្ងៃ​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​រឿង​រាវ​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ លោក អ្នក ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្ន ចៅហ្វាយនាយ ស្តីបន្ទោស ឬ​ចោទប្រកាន់​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​កាន់តែ​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​មាន​គ្រោះ​យាយី ហេតុនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​បញ្ហា​ការងារ​ប្រាក់កាស​និង​បញ្ហា​ផ្ទាល់ខ្លួន​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិចតួច តែបើ​ខូចខាត​វិញ​ច្រើន​និង​ពិសេស​អាច​គ្រោះថ្នាក់​ដល់​តួនាទី​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ធ្វើ​អ្វី​មិនត្រូវ​លោភលន់​ច្រើន​ឡើយ បើ​ពុំ​នោះទេ​អាច​នឹង​ជួប​ដូច​ពាក្យចាស់​ថា ”​ទន្សាយ​ក៏​រួច​ត្រី​រ៉ស់​ក៏​រួច​”​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ដូច​ជាទី​កត់សម្គាល់​ប៉ុន្មាន​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

 

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ការរស់នៅ​មានការ​ជឿន​លឿន​ក្នុង​ដំណើរ​ជីវិត​គួរសម ហើយ​ភាព​សុខដុម​ក៏មាន​ច្រើនជាង​មុន​បន្តិច​ដែរ​។​ការប្រកប​ការងា​រវិ​ញ បើ​ធ្លាប់តែ​បរាជ័យ​ឬ​ក្រុមមនុស្ស​ចាំមើល​កំហុស​ដើម្បី​ផ្ចាញ់ផ្ចាល​ក៏​ចាប់ផ្តើម​សាបរលាប​ទៅតាម​កាល​វេលា​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង ដោយសារ អតិថិជន លែង​ហ៊ាន មក​ក្បែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ ផ្តល់​ផល​ល្អ ក្នុងការ​ដំណើរ​រៀបចំ​ពិធី​បុណ្យទាន​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​មាន​ភាពត្រជាក់ត្រជុំ និង​ក្រុមមនុស្ស​ក៏មាន​ការស្រឡាញ់​ចូលចិត្ត​ច្រើន​។​ក្នុង​រង្វង់​គ្រួសារ បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​ដោយឡែក​ការប្រកប​ការងារ​បើ​មាន​ជម្លោះ​វិវាទ​យូរហើយ ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕