យុវជន​មួយក្រុម​ជិៈ​ម៉ូតូ​អត់​ស្លាក​លេខ​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​២​នាក់​និង​ម៉ូតូ​មួយគ្រឿង​

978
ចែករម្លែក

ដោយ : ​ចាន់តូ​ / ​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិនគរបាល​ទំនប់ទឹក ឃាត់ខ្លួន​យកទៅ​សាកសួរ បន្ទាប់ពី​ជិះ​ម៉ូតូ អត់​មាន​ស្លាក​លេខ សមត្ថកិច្ច​ហៅ​ឈប់ តែ​យុវជន​ទាំង​២​នាក់​នោះ​មិន​ព្រម​ឈប់ កាល​ពី​​វេលា​ម៉ោង​១១​និង​៣៥​នាទី យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ផ្លូវ​១៨៣​កែង និង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ហើយ​ឃាត់ខ្លួន​បាន​នៅ​ចំនុច​ស្តុ​ប ពេទ្យ​ចិន ផ្លូវ​ព្រះសីហនុ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​មានឈ្មោះ អ៊ឹង ប៊ុន លៀង អាយុ​២១​ឆ្នាំ មុខ​របប នៅផ្ទះ ស្នាក់នៅ ភូមិ​អូ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ ។ ​ចំណែក​ម្នាក់ទៀត មានឈ្មោះ វ៉ា ពិ​សិ​ទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជាមន្ត្រី​ជាប់កិច្ចសន្យានៃមន្ទីរមួយនៅខេត្តកោះកុង ស្នាកនៅខេត្តកោះកុង ដកហូត​ម៉ូតូម៉ាក​ឌ្រី​ម​សង់ ស៊េរីឆ្នាំ​២០១៨ ពណ៌​ខ្មៅ អត់មាន​ស្លាក​លេខ​មួយគ្រឿង និង​កាបូបស្ពាយរបស់​មនុស្ស​ស្រី​មួយ ។​

​តាម​សម្តី មេ​ប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា មុន​និង​ឈានទៅ​ការឃាត់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់​នេះ​បាន គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង ។ ខ​ណៈ​មកដល់​ចំនុច​ផ្លូវ១៨៣​កែងនឹង​ផ្លូវម៉ៅ​សេង​ទុង ក៏ស្រាប់តែ​ប្រទះឃើញយុវជន​ចំនួន​៦​នាក់ បាន​ជិះ​ម៉ូតូហុងដាឌ្រី​មចំនួន​បី​គ្រឿង ហើយ​ម៉ូតូ​ទាំងបី​គ្រឿង​នោះ សុទ្ធតែ​អត់​មាន​ស្លាក​លេខ​ទាំងអស់ ព្រមទាំង​ស្ពាយ​កាបូប​របស់​មនុស្ស ស្រី​ផង​នោះ ដោយ​ឃើញ​សភាព​បែបនេះ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ជិះ​ម៉ូតូ​ដេញតាម​ដើម្បី​ឃាត់​សួរនាំ តែ​ពេលនោះ​ក្រុមក្មេងស្ទាវ​ទាំង​នោះបាន​បន្ថែម​ល្បឿន​ម៉ូតូរត់គេចខ្លួន រហូតដល់ផ្លូវ​ព្រះសីហនុសង្កាត់​ចតុមុខ ខណ្ឌដូនពេញ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់ និង​ម៉ូតូ​មួយគ្រឿង ព្រមទាំង​ដកហូត ការ​បូ​ប​ស្ពាយ របស់​មនុស្ស​ស្រី​មួយ ។ ចំណែក​បក្សពួក​ផ្សេងទៀត​បាន​ជិះ​រត់គេចខ្លួន​បាត់អស់ ។

​ប្រភព​ដដែល បាន​បន្តទៀតថា បន្ទាប់ពីឃាត់ខ្លួន​បាន​ហើយ​សមត្ថកិច្ច​បាន​នាំខ្លួន ជនសង្ស័យ​ទាំង​២​នាក់ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា ពួកគេ​មាន​គ្នា​៦​នាក់ ទើប​ចេញពី​ដើរលេង​កោះ​ពេជ្រ គោលបំណង​ទៅ​ហូប​អី​បន្ត តែ​ជិះ​មកដល់​ចំនុច​ខាង​លើក​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​តែម្តង ហើយ​ពួកគេ​បាន​បន្តទៀតថា ពួកគេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត​ផង ។

​ក្រោយពេល​កើតហេតុ បន្ទាប់ពី​សាកសួរ​រួចហើយ ជនសង្ស័យត្រូវបាន​សមត្ថកិច្ច កសាង​សំនុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត ៕B