អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២បានរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តគឺប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជាលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២។ពិធីបាន អនុញ្ញាតឱ្យព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ អន្តរជាតិចូល ស្តាប់ និងយកព័ត៌មាន ។ គួរបញ្ជាក់ថាសាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង០០២/០២ក៏ដូចជាសំណុំរឿង០០២ទាំងមូល បន្ទាប់ពីដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះនិងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញានេះ។

Sep 22, 2022

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២បានរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តគឺប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជាលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២។ពិធីបាន អនុញ្ញាតឱ្យព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ អន្តរជាតិចូល ស្តាប់ និងយកព័ត៌មាន ។

គួរបញ្ជាក់ថាសាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង០០២/០២ក៏ដូចជាសំណុំរឿង០០២ទាំងមូល បន្ទាប់ពីដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះនិងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញានេះ។