ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បានទទួល​ពានរង្វាន់ “​ដៃគូ​ធនាគារ​ល្អ​បំផុត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​” ពី​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​( IFC )​។​

​ការទទួល​ពានរង្វាន់ “​ដៃគូ​ធនាគារ​ល្អ​បំផុត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក នេះ​​ដោយសារ​ធនាគារ​បាន  និង​កំពុងធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​សហគ្រាស​ធុន​តូច និង​មធ្យម និង​បម្រើ​នូវ​ផលិតផល​-​សេវាកម្ម​ហិរញ្ញវត្ថុ​ចម្រុះ​បែបយ៉ាង​សម្បូរបែប ជាពិសេស​សេវាកម្ម​ធនាគារ​អេឡិចត្រូនិក និង​ឌីជីថល ប្រកបដោយ​ភាពងាយស្រួល និង​សុវត្ថិភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​។​​លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រកបដោយ​និរន្តរភាព​។​

​គួរ​កត់សម្គាល់ថា​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​រហូត​ក្លាយជា​ធនាគារ ពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ​នៅ​ឆ្នាំ​២០០៨ និង​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​ធនាគារ អេស៊ីលីដាភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៤ គឺ​៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ៣) ធនាគារ អេស៊ី លី ដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន​ម៉ា​។ធនាគារ អេស៊ី លីដា ភីអិល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤​ប៊ី​លាន​ដុល្លារ​អាមេរិកសមតុល្យ​ឥណទាន​សរុប​ចំនួន ៦​ប៊ី​លាន​ដុល្លារ​អាមេរិក​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១​ប៊ី​លាន​ដុល្លារ​​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​លាន​នាក់ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២២​នេះ​។​គិត​ត្រឹម​ដំណាច់​សីហា ឆ្នាំ​២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​លើស ២,៥​លាន​នាក់និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥​ពាន់​៕Ph