ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ព្រះ​បដិមា​ពីរ​អង្គ

1172
ចែករម្លែក
  • 11
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​នគរបាល​ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ បាន​ស្រាវជ្រាវ​រកឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ព្រះ​បដិមា​ពីរ​អង្គ ធ្វើ​អំពី​ថ្មកែវ នៅ​វត្ត​រំដួល ស្ថិតក្នុង​សង្កាត់​ចំការ​សំរោង​។ ការស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​ក្រោយពី​ទទួល​បណ្តឹង​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​ខាងលើ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅក្នុង​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មាន​ករណី​លួច​គាស់​ព្រះវិហារ លួច​យក​ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ ចំនួន ២​អង្គ (​តំលៃ​១​អង្គ​១២០០​ដុល្លារ​) បង្កដោយ​ឈ្មោះ​ឌី វី​ដូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

​ប្រភព​បន្តថា ក្រោយពី​ទទួល​បណ្តឹង​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​ខាងលើ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ចុះ​ស្រាវជ្រាវ​រកឃើញ​និង​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ នៅ​ម៉ោង​១០​និង​៤០​នាទី ដកហូត​វត្ថុតាង ព្រះអង្គ​ធ្វើ​អំពី​ថ្មកែវ ពីរ​អង្គ​នោះមក​វិញ​។ ករណីនេះ កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម