​ដោយៈ​លោក FU XUE ZHANG ​អ​តី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​

​ព្រះរាជ​ពិធី​ខួប ១០០ ព្រះវស្សា​នៃ​ថ្ងៃ​ប្រសូត ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន​នៅ​ថ្ងៃទី ១៥ ខែ កញ្ញា​។ ភ្ញៀវកិត្តិយស​ថ្នាក់ដឹកនាំ​កំពូល​ដែល​ចូលរួម​កម្មវិធី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​របស់ ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេចព្រះន​រោ​ត្ដម សីហនុ ចំពោះ​ការទាមទារ​ឯករាជ្យ​ជាតិ ការអភិវឌ្ឍ​ប្រទេស​កម្ពុជានិង​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ចិន​-​កម្ពុជា​ដ៏​ល្អប្រសើរ។ លោក FU XUE ZHANG ​អ​តី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ និង ចំណងមិត្តភាព​យ៉ា​ជ្រាលជ្រៅ​ជាមួយនឹង​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ។ នៅក្នុង​អង្គពិធី​នេះ​ឯកអគ្គរដ្ឋទូត​FU XUE ZHANG បាន​សម្តែង​នូវ​ក្តី​នឹករលឹក​យ៉ាង​ពន់ពេក​ចំពោះ ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​

​​                                             ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចយាង​ចូលរួម​ពិធី​រំលឹក​ខួប​៦០​ឆ្នាំ​                                                                                                                    នៃ​ការបង្កើត​សា​ធា​រដ្ឋ​ប្រជាមានិត​ចិន​នៅ​ទីក្រុង​ប៉េកាំង​នា ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០០៩

​ដំណើរ​ជីវិត​នយោបាយ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មាន​ភាព​អស្ចារ្យ និង​ពោរពេញ​ដោយ​រឿង​អ​ច្ច​រយៈ​ជាច្រើនថ្វីត្បិតតែ​ស្ថានភាព​នយោបាយមាន​​សភាពរ​ង្គួ​សរ​ង្គើ បត់បែន​ខ្លាំង ព្រះអង្គ​នៅតែ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​យ៉ាង​ជោគជ័យ ជាច្រើនលើក​ច្រើនសារ ដែល​ទាំងនេះ​ជាការ​វិវត្តន៍​ស្របគ្នា​ទៅនឹង​ជោគ​វាសនា​ដ៏​លំបាក​នៃ​មាតុភូមិ​របស់​ព្រះអង្គ​។ ក្នុងអំឡុងពេល​ព្រះអង្គ​កាន់កាប់​នយោបាយ​ជាង​៦០​ឆ្នាំ​មកនេះ​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​ប្រទេសជាតិ​ធ្លាប់មាន​ការផ្លាស់ប្តូរ​ចំនួន ៨​លើក ដែល​ក្នុងនោះ​មានការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​នឹកស្មាន​មិន​ដល់​ចំនួន​៤​លើក​។ ប៉ុន្តែ ផល​ចុងក្រោយ​នៃ​បំរែបំរួល​នោះ​គឺ ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ជាតិ​ត្រលប់​មកវិញ រក្សា​បូរណភាព​ទឹកដី ឯ​ប្រព័ន្ធគ្រប់គ្រង​របស់​ព្រះរាជាណាចក្រ​ក៏​ត្រឡប់មក​សភាព​ដើម​វិញ​ព្រះអង្គ​ក៏​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅមុខទៀត​។​

​យុគ្គ​ប្រវត្តិ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​កម្ពុជា បណ្តាលមកពី​ការរង​ឥទ្ធិពល​នៃ​កត្តា​ផ្សេងៗ​នៃ​អន្ត​រកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​។​ឯ​កត្តា​ចំប​ដែល​អា​តម្រង់ទិស​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ បំណងប្រាថ្នា និង​មនសិការ​របស់​ប្រជាជន​កម្ពុជា​។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ឲ្យ​ឃើញថា ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជា​និម្មិត្តរូប​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​កម្ពុជា ទ្រង់មាន​ព្រះ​ហឫទ័យ​សន្តោស​ប្រ​ណៃ ឆន្ទៈ​ស្នេហា​ជាតិ និង​ប្រជាជន​កម្ពុជា​ព្រមទាំង​មាន​ប្រាជ្ញា​ឈ្លាសវៃ និង មាន​ភាព​អង់អាច​ក្លាហាន​មិន​រាថយ ដែល​នេ​បង្ហាញ​ពី​ស្មារតី​សុច្ឆន្ទៈ និង​ភាព​អង់អាច​ក្លាហាន​របស់​ប្រជាជន​។​

​នៅពេលដែល​ទ្រង់​បានដាក់​រាជ្យ ប្រទេស​កម្ពុជានិង​ប្រជាជន​កម្ពុជាបាន​ប្រសិទ្ធ​នាម​ដ៏​ខ្ពង់ខ្ពស់​ជូន​ព្រះ​អង្គជា«​ព្រះមហាវីរក្សត្រ​»និង​ជា«​បិតា​ជាតិខ្មែរ​»​ដើម្បី​ជាការ​កត់​ត្រា​ពី​ស្នា​ព្រះ​ហ​ស្ថ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គជា​រៀងរហូត​។​ការប្រកាន់​ខ្ជាប់​នូវ​ឯករាជ្យភាព និង​បូរណ៍ភាព​ទឹកដី​គឺជា​គោល​ការ​ណ៏​ចំបង​សម្រាប់​កសាង​ប្រទេស​របស់​ព្រះ​អង្គ​។ នៅ​ដើម​សម័យកាល​ដំបូង នៅពេល​ព្រ​អង្គ​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អាណានិគមនិយម​ក្នុង​ការតស៊ូ​ទាមទារ​នូវ​ឯករាជ្យភាព​និង​ក្រោយមក​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ចក្រពត្តិ​និយម​ថ្មី​ដើម្បី​ការពារ​ឯករាជ្យព្រះអង្គ​តែងតែ​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​រាថយនិង​មិន​ងាករេ​ក្នុង​គោលដៅ​ទាមទារ“​ឯករាជ្យ​”និង​“​អព្យាក្រឹត​សន្តិភាព​”​ជានិច្ច​។នៅ​ចំពោះ​មុខ​ការគំរាមកំហែង​នៃ “​ការបោះបង់ចោល​” និង​”​ការ​ផ្តាច់ទំនាក់ទំនង “​របស់​ពួក​អាណានិគមនិយមព្រះអង្គ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​មុតមាំគឺ​៖”​ខ្ញុំ​ត្រូវតែ​ទាមទារ​ឯករាជ្យ​​អោយ ប្រជាជន​កម្ពុជា មិនអាច​ព្រោះតែ​ដើម្បី​រក្សា​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​បោះបង់ចោល​នូវ​គោលដៅ​របស់ខ្ញុំ​ឡើយ​”​។​

​ព្រះអង្គ​យល់ច្បាស់​អំពី​ពាក្យ​កុហក​ភូតភរ​របស់​ក្រុម​ចក្រពត្តិនិយម​ថ្មី​ស្តីពី “​ការគំរាមកំហែង​និង​ឈ្លានពាន​របស់​បក្សកុម្មុយនិស្ត​” តាំងពី​ដំបូង​មក​ម្លេះ​។ នៅ​ឆ្នាំ​១៩៥៥ ក្រោយពី​ព្រះអង្គ​បដិសេធ​មិន​ចូល​ជា​សមាជិក “​អង្គការ​សន្ធិសញ្ញា​អាស៊ីអាគ្នេយ៍​” ក្រុម​ចក្រពត្តិនិយម​តែងតែ​ប្រឆាំង​រាល់​សកម្មភាព​របស់​ព្រះអង្គ​ជានិច្ច​។ ប៉ុន្តែ ព្រះអង្គ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍និង​គោលនយោបាយ​ដឹកនាំ​របស់​ទ្រង់​ជានិច្ច ក្នុងការ​លុប​បំផ្លាញ​នូវ​សកម្មភាព​លួច​ធ្វើឃាត​និង​ឧបាយកល​របស់​សត្រូវ​នៅ​ទាំង​ផ្លូវ​ងងឹត​​នឹង​ផ្លូវ​ភ្លឺ​នៅ​គ្រប់​វិស័យ​។ ទ្រង់​អង្គ​អាច​ក្នុងការ​ប្រើប្រាស់​កម្លាំង​ដ៏​ស្តួចស្តើង​នៃ​ប្រទេស​ដ៏​តូច​មួយ​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ចក្រពត្តិនិយម​ដែលជា​ចក្រភព​ធ​មាន​ឥទ្ធិពល​ខ្លាំង​ខ្លាំ​។ ទ្រង់​តែងតែមាន​ឆន្ទៈ​មុតមាំ យុទ្ធសាស្ត្រ​មាន​ភាពរស់រវើកព្រមទាំង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​និង​មាន​វិធានការ​បត់បែន​យ៉ាង​ល្អ​ក្នុងការ​ដោះស្រាយ​នឹង​បញ្ហា​ប្រឈម​​។ ទង្វើ​ទាំងនេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​វៃឆ្លាត និង​ភាព​ប៉ិនប្រសប់​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ពី​ចរិតលក្ខណៈ​ភាព​អង្គ​អាច​ក្លាហាន​ដែលជា​អ្នកស្នេហាជាតិ​ដ៏​អស្ចារ្យ​ផងដែរ​។​

​ជំរុញ​ការកែទម្រង់​តាម​យុគ្គសម័យ និង​អភិវឌ្ឍន៍​ដើម្បី​សេចក្តីសុខ​ចម្រើន​របស់​ប្រជាជន គឺជា​គោលដៅ​ពេញ​មួយជីវិត​របស់​ព្រះអង្គ ដើម្បី​ឆ្ពោះទៅរក​វិថី​អភិវឌ្ឍន៍​។​ព្រះអង្គ​យល់ដឹង​យ៉ាង​ជ្រាល​ជ​ញ​រៅ​អំពី​ប្រវត្តិសាស្ត្រ ព្រមទាំង​បាន​តាក់តែង​នូវ​ជីវប្រវត្តិ​សង្ខេបនៃ​រាជវង្សានុវង្ស​ខ្មែរ​។ ភាព​រីកចម្រើន និង ការធ្លាក់ចុះ​នៅក្នុង​សម័យអង្គរ​និង​ការ​បាត់បង់​ទឹកដី​មួយ​ភាគ​ធំ​ក្រោយ​សតវត្ស​ទី​១៤គឺជា​ភាព​សោកសៅ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ជាតិខ្មែរ​។​ចាប់តាំងពី​ពេលដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​មក​ទ្រង់​បាន​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​អោយ​រីកចម្រើន​នា​ថ្ងៃ​អនាគត ដើម្បី​ជាការ​ប៉ះប៉ូវ​លើ​ប្រវត្តិសាស្ត្រ​ដ៏​អកុសល​នៃ​ប្រទេសមួយ​នេះ​។ ដូច្នេះ ព្រះអង្គ​មានគំនិត​អនុវត្ត ”​ការរួមបញ្ចូល​ធាតុ​ខ្លាំង​”ក្នុងការ​ស្វែងរក​វិថី​អភិវឌ្ឍន៍​ដែល​សាក​សមនិង​ប្រទេស​របស់ខ្លួនព្រមទាំង​បានធ្វើ​កំណែទម្រង់​ពី​របប​ស្វ័យភាព​នៃ​រាជានិយម​កម្ពុជា​ទៅជា​រាជា​ធិប​តេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយបាន​កាត់បន្ថយ រឺ​លុបបំបាត់​នូវ​ព្រះរាជ​សិទ្ធ ដើម្បី​បង្កើន​នូវ​មតិសាធារណៈ​និង​សិទ្ធ​ប្រជាពលរដ្ឋ​ក្នុង​យន្តការ​គ្រប់គ្រង​ប្រទេស​។ ក្រោយ​មក ព្រះអង្គ​បានដាក់​រាជ្យ ព្រមទាំង​ប្រើប្រាស់​សមាភាព​ជា​អ្នកនយោបាយ​ម្នាក់ ចូលរួម​ប្រលូក​ក្នុង​ឆាកនយោបាយ ទទួលបាន​នូវ​សមិទ្ធិផល​ដ៏​ពិសេស​វិសាល​។

​ព្រះអង្គ​បាន​បង្កើត​“​របប​សង្គមរាស្ត្រនិយម​” តាមរយៈ​ការ​របោះ​ឆ្នោត បង្កើត​គណៈរដ្ឋមន្ត្រី​គ្រប់គ្រង​។ ម្យ៉ាងវិញទៀត ព្រះអង្គ​តែងតែ​រៀបចំ​កិច្ចប្រជុំ “​សភា​ប្រជា​ជនជាតិ​” ដើម្បី​ផ្តល់ឱកាស​និង​សិទ្ធ​ដល់​ប្រជាជន​ចូលរួម​ពិគ្រោះ​យោបល់​អំពី​ការងារ​ប្រទេសជាតិ​។ ចាប់ពី​ឆ្នាំ១៩៥៥ ដល់​ឆ្នាំ ១៩៧០ “​សម័យ​សង្គមរាស្ត្រនិយម​”​គឺជា​សម័យ​កាល​​ជឿនលឿន និង​រីកចម្រើន​បំផុត​របស់​ប្រទេស​កម្ពុជា​។ ក្រៅពី​កំណែទម្រង់​នៃ​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ព្រះអង្គ​ថែមទាំង​មានគំនិត​ផ្តួចផ្តើម​ក្នុ​ការធ្វើកំណែទម្រង់​លើ​វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ពង្រីង​ការគ្រប់គ្រង​រដ្ឋ និង​វិធានការ​ជម្រុញ​លើ​ផលិតកម្ម និង​ការលក់​ចេញ​នៃ​ផលិតផល​កសិកម្ម​ជាច្រើន​ដូចជា អង្ករ កៅស៊ូ​។​ល​។

​ព្រះអង្គ​ថែមទាំង​យកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​ទូ​រគ​មាគ​មន​និង​វិស័យ​ផ្សេងៗ​ដែលជា​វិស័យ​សំខាន់​ពាក់ព័ន្ធ​ទៅនឹង​ការ​រស់​ន​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ជាពិសេស បាន​អនុវត្ត​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​អភិវឌ្ឍន៍​ផលិតផល​កសិកម្ម និង​កែសម្រួល​ជីវភាព​កសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដូចជា​ការចែក​ដី​ដល់​ប្រជាពលរដ្ឋ​ដែល​មិនមាន​ដី​កសិកម្ម ហើយ​ជួយ​ពួកគេ​បង្កើន​បច្ចេកទេស​ផលិតកម្ម ដោយបាន​បង្កើត​គណៈកម្មកា​រ​កែលម្អ​លំនៅដ្ឋាន​ជនបទនិង​ផ្តល់​មូលនិធិ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។

​ក្រៅពីនេះ ព្រះអង្គ​តែងតែ​ចុះទៅ​ចូលរួម​សកម្មភាព​ពលកម្ម​នានា​នៅ​វាលស្រែ​ដោយផ្ទាល់ ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ការរស់នៅ​របស់​ប្រជាជន​។​ព្រមទាំង​បាន​បើក​ចរាចរណ៍​ពិសេស ”​ផ្លូវត្រង់​” ដើម្បី​យាង​ទៅសួរសុខទុក្ខ​ប្រជារាស្ត្រ ស្វែងយល់​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ និង​ជួយ​ដោះស្រាយ​បញ្ហាលំបាកៗ​ដែល​នៅ​ចំពោះមុខ​។ បន្ទាប់ពី​បានដាក់​រាជ្យ ព្រះអង្គ​តែងតែ​ផ្តល់​ជា​ជំនួយ​ដល់​ប្រជាជន​ក្រីក្រ​ជាប្រចាំ​។ ហើយ​ព្រះ​អង្គជា​បុគ្គល​ដំបូង​ដែល​ជម្រុញ​នូវ​សកម្មភាព​សប្បុរសធម៌​នេះ​ដែលជា​គូរ​ដ៏​ល្អប្រសើរ​មួយ​ដែល​បញ្ជាក់​អោយឃើញ​ច្បាស់​ពី “​ការគោរព ស្រឡាញ់​និង​ការផ្តល់​ប្រយោជន៍​ជូន​ប្រជាជន​”​។​

​ការពារ​យុត្តិធម៌​អន្តរជាតិ រក្សា​សន្តិភាព​ពិភពលោក គឺជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​សំខាន់​របស់​ព្រះអង្គ​ក្នុងការ​ជម្រុញ​វឌ្ឍនភាព​របស់​មនុស្ស​ជាតិ​។ ក្នុងនាម​ជា​ពុទ្ធសាសនិក​មួយអង្គ ព្រះអង្គ​បាន​អនុវត្ត​ទៅតាម​《​គម្ពី​មេត្តាធម៌ និង​ចិត្ត​បរិសុទ្ធ​》​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ”​សេចក្តី​ស​ណ្តោះ​ប្រណី និង​អាណិត​ស្រឡាញ់​”​ទៅតាម​គន្លង​ព្រះពុទ្ធ​សាសនា​ថេរវាទ​។ ក្នុង​ព្រះ​ហារ​ទ័យ​របស់​ព្រះអង្គ​តែង​តែង​នឹករលឹក​ដល់​ប្រជាជន​កម្ពុជា ហើយនឹង​ប្រជាជន​ឥណ្ឌូចិន​៣​ប្រទេស (​គឺ វៀតណាម កម្ពុជា និង​ឡាវ​)​។ នៅ​៧០​ឆ្នាំមុន ព្រះអង្គ​ធ្លាប់បាន​ពោល​ទៅកាន់​ក្រុម​អាណានិគមនិយម​ចាស់​ថ្មី​ថា​៖ ”​ការទាមទារ​ឯករាជ្យ​ពេញលេញ​របស់​ប្រទេសមួយ គឺជា​ក្តី​ប្រាថ្នា​រួមមួយ​របស់​ឧបទ្វីប​ឥណ្ឌូចិន ៣​ប្រទេស យើង​មាន​មនោគមវិជ្ជា​ខុសពី​បក្សកុម្មុយនិស្ត​វៀតណាម​ប៉ុន្តែ​យើង​អាណិតអាសូរ​នូវ​ការតស៊ូ​រំដោះជាតិ​របស់​ពួកគេ ”​។ ឆ្លើយតប​ទៅនឹង​ការទទូច​និង​បង្ខិតបង្ខំ​របស់​ភាគី​អឺរ៉ុប​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ “​អាស៊ី​ប្រឆាំងនឹង​អាស៊ី​” ព្រះអង្គ​បាន​បដិសេធ​ព្រមទាំង​ពោល​ទៅកាន់​គូភាគី​វិញ​ថា​៖”​កម្ពុជា​សូម​បដិសេធ​មិន​ធ្វើជា​មូលដ្ឋាន​ប្រឆាំងនឹង​បក្សកុម្មុយនិស្ត​វៀតណាម​ឡើយ​”​។ ព្រះអង្គ​យល់ស្រប​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​ប្រធាន​ហូជីមិញ​បាន​មានប្រសាសន៍​៖”​គ្មានអ្វី​ដែលមាន​តម្លៃ​ជាង​ឯករាជ្យភាព​របស់​ប្រទេស​នោះទេ​”​។​

​លោក​FU XUE ZHANG​បាន​មានប្រសាសន៍​ទៀតថា​៖ ”​ថ្វី​ត្បិត​ខ្ញុំ​និង​គាត់​មាន​អាយុ​មិន​ដូចគ្នា​មែនពិត ប៉ុន្តែ​យើង​មាន​ចំនុច​ដែល​ដូចគ្នា​នោះ​គឺ ”​ពុះពារ​និង​តស៊ូ​ការពារ​ដើម្បី​ឯករាជ្យ​ជាតិ ”​។ ក្នុង​រយៈកាល​ក្រោយមក ព្រះអង្គ​បាន​ផ្តួចផ្តើម​នូវ​សន្និសីទ​ទីក្រុង ហ្សឺ​ណែវ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ឡាវ​និង​សន្និសីទ​ប្រជាជន​កំពូល​នៃ​ឥណ្ឌូចិន​៣​ប្រទេស​។ ព្រ​អង្គ​បាន​ចូល​រូ​ម​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​ឧបទ្វីប​ឥណ្ឌូចិន៣​ប្រទេស រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​បរ​ទេស​និង​ទទួលបាន​ជ័យ​ជំនះ​​ទាំងស្រុង ព្រមទាំង​ទទួលបាន​សមិទ្ធិផល​យ៉ាង​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​។

​ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មាន​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សន្តិភាព និង​ការអភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី និង​ពិភពលោក​។​ព្រះអង្គ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​បង្កើត និង​ពង្រីក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដើម្បី​គាំទ្រ​ការបង្រួបបង្រួម និង​ប្រឆាំង​ការរើសអើង​ពូជសាសន៍​។ ព្រះអង្គ​បាន​ប្រកាន់ខ្ជាប់​នូវ ”​គោលការណ៍​ទាំង​៥ នៃ​ការរួមរស់​ដោយ​សន្តិភាព​”និង ”គោលការណ​ទាំង​១០ប្រការ​ក្នុង​សន្និសីទក្រុង​បាន​ឌុ​ង​”តស៊ូ​មតិ​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​ជម្លោះទឹកដី​និង​ជម្លោះ​អន្តរជាតិ​​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​។ ព្រះអង្គ​បាន​ជំទាស់​នឹង​ការសាកល្បង​នុយក្លេអ៊ែរ​នៅ​អាហ្វ្រិក​។ ហើយ​ព្រះអង្គ​ក៏បាន​ជំទាស់​ចំពោះ​ខ្លឹមសារ​មួយចំនួន​នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយ​ក្លេ​អែរ​នៅ​ទីក្រុង​មូ​ស្គូ​ឆ្នាំ ១៩៦៣​។ ទោះបីជា​ប្រទេស​មហាអំណាច​នុយ​ក្លេ​អែរ​បានដាក់​សម្ពាធមក​លើ​ព្រះអង្គ​ក៏ដោយ​ប៉ុន្តែ​ព្រះអង្គ​នៅតែ​ប្រកាន់​ជំហរ​បដិសេធ​ក្នុងការ​ចុះហត្ថលេខា​។ ក្នុង​កាលទេសៈ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជោគវាសនា​របស់​មនុស្ស​ទាំងអស់គ្នា ព្រះអង្គ​មិនមាន​ការភ័យខ្លាច​ចំពោះ​អំណាច​មិន​ឱន​លំទោន​ចំពោះ​សម្ពាធ ហ៊ាន​ការពារ​យុត្តិធម៌​អន្តរជាតិ ហ៊ាន​លើកកម្ពស់​ស្មារតី​នៃ​មនសិការ នេះហើយ​ជា​ចក្ខុវិស័យ​និង​អត្តចរិត​ថ្លៃថ្នូរ​របស់​ព្រះអង្គ​ក្នុង​នា​ជា​អ្នកនយោបាយ​អន្តរជាតិ​ដ៏​លេចធ្លោ​ម្នាក់​។

​កាលពី​៨០​ឆ្នាំមុន សម្តេច​សង្ឃរាជ ជួន ណាត បាន​និពន្ធ​នូវ​កំណាព្យ​មួយ​បទ​ជូន​ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយ​ខ្លឹមសារ​កំណាព្យ​មានន័យ​ដូចជា​៖ ត្រូវតែ​ម្ចាស់ការ​លើ​វិញាណ និង​ជោគវាសនា​របស់ខ្លួន បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល និង​មរតក​តរបស់​មហានគ​រ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ត្រូវមាន​ឆន្ទៈ​រឹងមាំ​ដូច​ថ្ម​ប្រាសាទ ត្រូវ​ចងចាំ​ភាពរុងរឿង​នៃ​សម័យអង្គរ ត្រូវ​ជឿជាក់​មុតមាំ​លើ​មាតុភូមិ​ខ្លួន​ជម្នះ​រាល់​ឧបសគ្គ​ដឹកនាំ​ប្រទេស​ទៅកាន់​ភាពរុងរឿង​។​ក្រោយមក​កំណាព្យ​នេះ​បាន​ក្លាយទៅជា​ទំនុកច្រៀង​នៃ​ភ្លេងជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ច្រៀង​តៗ​មកដល់​បច្ចុប្បន្ននេះ​។ ហើយ​នេះ​គឺជា​ការកោតសរសើរ​និង​គោរព​ដ៏​ស្មោះស្ម័គ្រ​បំផុត​របស់​បងប្អូន​ជនរួមជាតិ​កម្ពុជា​ចំពោះ​ព្រះអង្គ​។​

                                            ​រូបថត​អនុស្សាវរីយ៍ ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមួយ​លោក FU XUE ZHANG នៅលើ​យន្តហោះ                                                                                                                             ក្រោយពី​ចុះហត្ថលេខា​សន្ធិសញ្ញា​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១

​កាលពី​៥០​ឆ្នាំមុន ខ្ញុំ​និង​មិត្ត​កម្ពុជា តែងតែ​ច្រៀង​ចំរៀង​មួយ​បទ​រួមគ្នា អត្ថន័យ​នៃ​ចំរៀង​មានន័យថា​៖ ឱ​! ប្រទេស​ចិន​ជាទី​សេ្ន​ហ៍ អ្នក​គឺជា​មហាអំណាច ដែល​អាច​ឆ្មើង​ដ៏​ឧ​ត្ត​ម ប៉ុន្តែ​អ្នកចេះ​គួរសម មិន​រើសអើង​ធំ​ឬ​តូច​យ៉ាងណា អ្នកចេះ​ការពារ​សមភាព ឯករាជ្យ​សេរីភាព សន្តិភាព​មនុស្សលោក​………​។​
​នេះ​គឺជា បទ “​ស្រណោះ​ប្រទេស​ចិន​” ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ពេលដែល​ព្រ​អង្គ​បាន​យាង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នា​ដើម​សតវត្ស​ទី​៦០ ។ ដោយ​ការ​ស្គាល់​ច្បាស់ និង​ពោរពេញ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ចិន ព្រះអង្គ​បានចាត់ទុក​ប្រទេស​ចិន ជា “​មាតុភូមិ​ទី​ពីរ​” ដែល​ទឹក​ព្រះទ័យ​ដ៏​ប្រពៃ និង​សេចក្តីស្រលាញ់​ដ៏​ជ្រាលជ្រៅ​នេះ ធ្វើអោយ​ប្រជាជន​ចិន​ជាច្រើន​មាន​ទឹកចិត្ត​រំភើប​ជាខ្លាំង​។ ក្នុង​ឳ​កាស​នេះ ខ្ញុំ​សូម​សម្តែង​នូវ​ទឹកចិត្ត​គោរព​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ ក្តី​នឹករលឹក​បំផុត ចំពោះ​មហាមិត្ត​ដ៏​ស្និទ្ធស្នាល និង​មហិមា​មួយអង្គ​នេះ​៕Ph