ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២៣ -២០២៥ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង លោក​នាយករង​រដ្ឋបាល​សាលាក្រុង ការិយាល័យ​នានា​ជុំវិញ​ក្រុង លោក លោកស្រី​ចៅសង្កាត់ ស្មៀន​សង្កាត់​ទាំង​ប្រាំពីរ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នាពេលនេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​សកម្ម​ភាពជា​អាទិភាព​ស្នើឡើង​ដោយ​ឃុំ​សង្កាត់​មាន​ភាព​ស៊ី​ច្រវាក់​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅ នឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​៕​សរន / N