ដោយៈសុក្ខារិន/ពោធិសាត់លោក លាង ទិតដ្ឋាន ប្រធានមន្ទីរ ព័ត៌មាន ខេត្តពោធិ៍សាត់ព្រមទាំង មន្ត្រីរាជការក្រោមឱវាទមន្ទីរ និងព្រមទាំងក្រុមគ្រួសារ នាំយកនូវបច្ច័យនិងទេយ្យទាន ចូលរួម ក្នុងវេនកាន់បិណ្ឌ១២នៅវត្តចំនួនបីគឺវត្តស្រះស្រង់ សង្កាត់ព្រៃញី វត្តពាលញែក សង្កាត់ផ្ទះព្រៃនិងវត្តកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពុទ្ធបរិស័ទខ្មែរយើងតែងតែបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជដល់ថ្ងៃ១៤រោជនិងថ្ងៃ១៥រោជខែភទ្របទជាថ្ងៃភ្ជុំបិណ្ឌ៕សរន / N