នគរបាល​ក្រុង​សែន​មនោ​រម្យ​ចាប់ខ្លួន​ប្រុស​ស្រី​បីនាក់​និង​គ្រឿងញៀន​ច្រើន​កញ្ចប់​

1095
ចែករម្លែក

​ដោយ : សាត​ចាន់​បុត្រ​ / មណ្ឌលគិរី : ​នគរបាល​ក្រុង​សែន​មនោ​រម្យ ដែល​ដឹកនាំ​ដោយ​លោក​អធិការ កាន់ ពេញ បានធ្វើការ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ជា​បន្តបន្ទាប់ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បីនាក់ រួមទាំង​វត្ថុតាង​ជាច្រើន កាលពី​ម៉ោង​ប្រមាណ​ជាង​០៧​យប់​ថ្ងៃទី​២៨​មិថុនា​ឆ្នាំ​២០១៨​កណ្តាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

​លោក​កាន់ ពេញ អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​មិថុនា​នេះ​ថា ជនសង្ស័យ​ចំនួន​បីនាក់ កំពុង​ស្ថិតក្រោម​ការសួរនាំ​ពី​នគរបាល​ជំនាញ ក្រោយ​ការចាប់ខ្លួន​ជា​បន្ត​បន្ទប់​កាលពី​ម្សិលមិញ​និង​ត្រៀម​ប​ញ្ជួ​ន​បន្តទៅ​ស្នងការដ្ឋាន ដើម្បី​បន្ត​និតិ​វិធី​។

​លោក​អធិការ​បាន​ឱ្យដឹងពី​ដំណើរ​ដើមចម​នៃ​ប្រតិ​ប​ត្តិការ​មួយ​នេះ​ថា ​ក្រោយពី​ទទួលដំណឹង​ពី​បណ្តាញ​និង​សហ​ការណ៍​បានល្អ​របស់​បណ្តាញ​ ​បាន​ឈានដល់​ការឃាត់ខ្លួន​ជន​លក់ដូរ​ឈ្មោះ​ពេជ្រ រ៉ា​លីន ប្រុស អាយុ​៣១​ឆ្នាំ​នៅ​ចំណុច​ផ្លូវលំ​ជាប់ពន្ធ​ធនាគារ​ខេត្ត ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​តូច តម្លៃ៥​ម៉ឺ​ន​រៀល ។

​លោក​អធិការបន្ដ​ថា ក្រោយពី​សួរនាំ ​បាន​ឈានទៅ​ឃាត់ខ្លួន​អ្នកលក់ដូរ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅវេលា​ម៉ោង​២១​និង​២១​នាទី​នៅ​ចំណុច​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​ដោះ​ក្រមុំ និងដកហូត​ត​បាន​ថ្នាំ​នៅ​នឹង​ខ្លួន​បាន​៧​កញ្ចប់​តូច និង​ដកហូត​នៅ​កន្លែង​ស្នាក់នៅ​ផ្ទះសំណាក់​ភ្នំ​មាស​បន្ទប់​លេខ​២៩​បាន​ថ្នាំ​៤​កញ្ចប់​ធំ​និង​កាក​ថ្នាំ​ចំហុយ​ពី​ទឹក​ឧបករណ៍​ជក់​មួយកញ្ចប់​។​

​នៅក្នុង​ករណីនេះ​នគរបាល​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ផងដែរ​ដោយ​ប្តី ឈ្មោះ​គា ស៊ីម​អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ម៉ម លី អាយុ​៣១​ឆ្នាំ​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​។ សរុប​ថ្នាំ​ដកហូត​បាន​ស្មើ​៩​កញ្ចប់​តូច​និង​៤​កញ្ចប់​ធំ​និង​កាក​ថ្នាំ​ចំហុយ​1​កញ្ចប់​។​

​នៅ​ព្រឹ​​ក​ថ្ងៃ​ដដែល​នេះ​លោក​អធិការ​បញ្ជាក់ថា ​នៅ​មិនទាន់​ប្រគល់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នោះទេ ព្រោះ​កំពុង​សួរនាំ​សិន ចំណែក​ទម្ងន់​ក៏​នៅ​ពុំទាន់​បាន​ថ្លឹង​ដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម