ដោយ៖ ដេប៉ូ / ស្ទឹងត្រែងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជា អធិបតីភាព សំណេះសំណាល និង សួរសុខទុក្ខជាមួយ នាយទាហាន ពលទាហាន នៃយុទ្ធភូមិភាគទី១ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅទីបញ្ជាការដ្ឋានភូមិភាគ១ ស្ថិតក្នុងខេត្តស្ទឹងត្រែង ។

ពិធីនេះបានរៀបចំឡើង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយក្នុងនេះ គេឃើញ មានការចូលរួមពីលោក ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគ១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជាការរង នាយទាហាន ពលទាហាន មេឃុំ ចៅសង្កាត់ ជុំវិញខេត្ត។

នៅក្នុងឱកាសនោះ ក្នុងនាមស្ថាប័នចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានយោធភូមិ ភាគ១ ក្រសួងបរិស្ថាន និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ទីបញ្ជាការដ្ឋាន នាយទាហាន ពលទាហាន ទាំង ១.១២៤ នាក់ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួម ផងដែរ៕ V / N