​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន​ម្នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​ការ​សម្រាលទោស​ពីរ​ឆ្នាំ​ចំពោះ​ទោស​ទទួល​សំណូក​និង​ជួយ​ពួក​ឧក្រិដ្ឋជន រួម​ទាំង​ការជួយ​​លាក់​សកម្មភាព​ខុសច្បាប់​របស់​បងប្អូន​ប្រុសរ​បស់​គាត់ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ហ្វ៊ុយ ចេង​ហ្គួ​រ​(Fu Zhenghua)​អាយុ​៦៧​ឆ្នាំ​បាន​ឆ្លើយ​ទទួលទោស​ចំពោះ​ការរំលោភ​អំណាច​ក្នុង​តួនាទី​មួយចំនួន​រួម​មាន​រដ្ឋមន្ត្រី​និង​មេ​ប៉ូលិស​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​២០០៥​ដល់​២០២១ ដោយ​​លាក់បាំង​បទឧក្រិដ្ឋ​របស់​បងប្អូន​របស់​លោក​និង​មនុស្ស​មួយចំនួន​ទៀត ។​

​កាសែត​រដ្ឋ​China Daily​បាន​និយាយ​កាលពី​ខែ​កក្កដា​ថា ជា​ថ្នូរ​មក​វិញ​លោក ហ្វ៊ុយ​បាន​ទទួល​លុយ​និង​ទ្រព្យសម្បត្តិ​សរុប​១១៧​លាន​យ័យ​(១៦,៥​លាន​ដុល្លារ​)​។​

​ទោស​ប្រហារជីវិត​ជាមួយនឹង​ការលើកលែង​មានន័យថា​លោក ហ្វ៊ុយ ចេង​ហ្គួ​រ នឹង​ត្រូវ​ជាប់គុក​អស់​មួយជីវិត​។​ទូរទស្សន៍​CCTV​បាន​និយាយថា លោក​ហ្វ៊ុយ​នឹង​ត្រូវ​ជាប់គុ​កមួយ​ជីវិត ដោយ​គ្មាន​ការលើក​​លែង​បើសិនជា​ទោស​របស់​លោក​ត្រូវបាន​បន្ធូរបន្ថយ​៕

​រូបភាព​យកចេញ​ពី​ទូរទស្សន៍​CCTV បង្ហាញ​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ហ្វ៊ុយ ចេង​ហ្គួ​រ ត្រូវ​ប៉ូលិស​អម​ឡើង​សវនាការ​និង​ស្តាប់​សាលក្រម​នៅ​ក្រុង​ចាង​ជុន ក្នុង​ខេត្ត​ជី​លីន កាលពី​ថ្ងៃ​២២​កញ្ញា​