ដោយ : ប.ជ័យ / បន្ទាយមានជ័យ: បុរសម្នាក់ស្រវឹងបើកល្បឿនលឿន ធ្វេសប្រហែសមួយភាំង ក៏បុកបង្គោលស៊ីម៉ង់ត៍បណ្តាលអោយអ្នកបើកបរបានស្លាប់នកាលពីថ្ងៃទី ២១ ខែ កញ្ញាឆ្នាំ២០២២ វេលាម៉ោង១៨:១០ នាទីយប់ នៅត្រង់ចំណុចផ្លូវកែងភ្នំផ្គាំ ១.៥០០ម៉ែត្រខាងកើតភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក។

លោក ជា ស្លូញ អធិការស្វាយចេកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ អោយដឹងអោយដឹងថ្ងៃទី២២ ខែកញ្ញាថា : ជនរងគ្រោះឈ្មោះ ហឿង ហាំ ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរតែម្នាក់ឯង នូវម៉ូតូម៉ាកហុងដាវ៉េវសេរី២០០១ ពណ៌ខ្មៅគ្មានផ្លាកលេខ ចេញពីភូមិយាងទៅភូមិថ្មី។

ទៅដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកនិងបង្គោលស៊ីម៉ង់ដែលដាក់តាំងរូបសត្វកុកនៅមុខផ្ទះរបស់ឈ្មោះ ស្វឺយ សាវេត ភេទប្រុសអាយុ ៦០ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង៕