​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នេះ នា​សាលាខណ្ឌ​កំបូល រដ្ឋបាល​ខណ្ឌ​កំបូល បានរៀបចំ​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ នៃ​សាលាខណ្ឌ​កំបូល ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​កំបូល​។​

​ក្នុងឱកាស​នោះ ក៏មាន​ការចូលរួម​ពី​លោក​-​លោកស្រី អភិបាលរងខណ្ឌ លោកនាយក​រដ្ឋបាល​ខ​ណ្ឌ លោក​-​លោកស្រី ប្រធាន​-​អនុប្រធាន​កា​រិ​យា​ទាំង​១១ ព្រមទាំង​មន្ត្រីរាជការ នៃ​សាលាខណ្ឌ​កំបូល​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខណ្ឌ ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន ជូន​មន្ត្រីរាជការ នៃ​សាលាខណ្ឌ​កំបូល​ផងដែរ​៕ V / N