ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក ប្រាក់ ប៉ូ​លី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​លោក គាត ហ៊ុល ប្រធាន​គណៈបញ្ជាការ​ឯកភាព ក្រុង​ប៉ោយប៉ែត និង​លោក​វរៈសេនីយ៍ទោ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត និង​លោក​វរៈសេនីយ៍ទោ ឡេង ហុង​លាង មេបញ្ជាការ តំបន់សឹករង​ក្រុង​ប៉ោយប៉ែត និង​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត និង​លោក គ្រុយ គឹម​លន ចៅសង្កាត់រង​ទី​១ សង្កាត់​អូរជ្រៅ និង​កងកម្លាំង​សមត្ថកិច្ច​ជំនាញ ពាក់ព័ន្ធ​ជុំវិញ​ក្រុង​ប៉ោយប៉ែត និង មន្ត្រី​ក្រុមការងារ​មាន​សមត្ថកិច្ច ចុះ​ពិនិត្យ​ទីតាំង​លេងល្បែង​សុ​ី​សង ខុសច្បាប់ ។​

​ក្នុងឱកាស​នោះ នា​ជំ​ហ៊ាន​នេះ អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ណែនាំ​អប់រំ​ដល់ ម្ចាស់​ទីតាំង ធ្វើ​កិច្ចសន្យា​បញ្ឈប់ នូវ​សកម្មភាព ការលេង​ល្បែងស៊ីសង​ខុសច្បាប់ ទាំងឡាយ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ​នៅលើ​ក ក្រោយ នឹង​បង្ក្រាប និង​អនុវត្ត​តាមច្បាប់​ជា​ធរមាន ៕/V​