ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ៖រថយន្តភីកអាប់ដឹកទំនិញពីរគ្រឿងនិងទូកចម្លងមួយគ្រឿងដែលបានក្រឡាប់លិចទៅក្នុងបាតស្ទឹងសែនទាំងយប់ងងឹតរហូតមកដល់ពេលនេះមិនទាន់រកឃើញនៅឡើយទេ។

លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុករវៀងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា មានគ្រោះថ្នាក់ផ្លួវទឹកដោយទូកចម្លងនិងរថយន្តដឹកទំនិញពីរគ្រឿងបានក្រឡាប់ក្នុងទឹកស្ទឹងសែនស្ថិតនៅកំពង់ចម្លងក្នុងភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងហេតុការណ៍នោះមានមនុស្សប្រាំមួយនាក់ស្ថិតនៅលើទូកចម្លងដែលបានលិច។ក្នុងនោះតៃកុងរថយន្តពីរនាក់ព្រូរថយន្តពីរនាក់និងអ្នកបើកទូកពីរនាក់។ចំណែកម្ចាស់រថយន្តដឹកទំនិញទាំងពីរគ្រឿងនោះឈ្មោះ កែវ ចាន់សូរិយ៉ានៅភូមិត្នោតម្លូ ស្រុករវៀង ។ពួកគេរួចផុតពីគ្រោះថ្នាក់ខណៈបានតោងប៊ីដុងប្រេងនិងតោងដើមឫស្សីហែលសំដៅច្រាំងឡើងគោកទាំងយប់ងងឹត។រហូតមកដល់ពេលនេះទាំងទូកនិងរថយន្តមិនទាន់រកឃើញនៅឡើយទេ៕សរន