ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ (ម៉ោងនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក) នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការ ងារជាមួយលោក Achim Steiner អភិ បាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហ ប្រជាជាតិ ។ នៅក្នុងជំនួបនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនលោក Achim Steiner ថាកម្ពុជាពិតជាត្រូវការការគាំទ្រពី UNDPបន្តទៀត ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះតាមរយៈតេឡេក្រាមថាជំនួបនេះសម្ដេចតេជោនាយ ករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសម្ដេចពិតជារីករាយដែលបានជួបលោក Achim Steiner សារជាថ្មីម្ដងទៀតក្រោយបែកគ្នាមួយរយៈ។

សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកលោក Achim Steiner ធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គហើយលោកពិតជាបានស្គាល់កម្ពុជាច្បាស់ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDPក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិដែលបានគាំទ្រប្រទេសកម្ពុជាជាពិសេសគោលនយោបាយរបស់សម្ដេចក្នុងការជំរុញគោល ដៅអភិវឌ្ឍន៍សហស្សវត្សនិងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

លោក Achim Steiner បានមាន ប្រសាសន៍ថាលោកពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះជាពិសេសនៅទីស្នាក់ការអង្គការសហ ប្រជាជាតិ។លោកបាន តាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហើយជា ពិសេសក៏បានឃើញពីការអភិវឌ្ឍរីក ចម្រើនរបស់ប្រទេសកម្ពុជាកន្លងមកហើយនៅក្នុងឆ្នាំខាងមុខនេះអង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសលើការអភិវឌ្ឍ ។

លោកបានបន្តទៀតថាលោកពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDPជាមួយនឹងប្រទេសកម្ពុជា។លោកក៏រីករាយនៅពេលដែលឃើញ កម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្សនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថាអ្វីដែលសំខាន់នៅពេលនេះគឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុដែលមានការលើកឡើងពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀតជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។

សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក AchimSteinerដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រ ទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ។

សម្ដេចតេជោក៏បានមានប្រសាសន៍៣ចំណុចសំខាន់ៗទៅកាន់លោក Achim Steiner ៖ ១.កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP។២.សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ។៣.សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ានហើយក៏បានដាក់ចេញនូវកិច្ចព្រមព្រៀងបៃតងអាស៊ានដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDPផងដែរ។

ជាការឆ្លើយតបលោក Achim Steiner បានមានប្រសាសន៍ថាលោកពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោអំពីអ្វីដែលកម្ពុជាទទួលបានជោគ ជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ ។ លោកក៏បានគួរបញ្ជាក់ថាអង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទានហើយធ្វើយ៉ាងណា ជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត ។ លើសពីនេះទៅទៀតលោកក៏បានមានប្រសាសន៍បញ្ជាក់ថាលោកពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុ ជាបានទទួលជោគជ័យមកដល់ពេលនេះហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត ។ ហើយទាក់ទងទៅនឹងការដោះមីននិងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូជាមួយនឹងកម្ពុជាក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។

លោកបានគូសបញ្ជាក់ថាយើងនឹងធ្វើឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យជាពិសេសលើការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាន វិញលោកបានមានប្រសាសន៍ថាចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍការងារនេះមិនមែនជាឧបសគ្គទេជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ពិសេសក្នុងតំបន់អា ស៊ានតែម្ដង។ គោលនយោបាយបៃតងនេះអ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េចឱ្យសេដ្ឋកិច្ចបៃតងនេះជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។

នៅឱកាសនោះផងដែរលោកក៏បានរំលេចផងដែរថាអង្គការUNDPមានបទពិសោធន៍ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកដូច្នេះគោលនយោ បាយដោយឈ្លាសវៃនិងប្រសិទ្ធភាពនេះគឺយើងត្រូវជំរុញការងារនេះរួមគ្នា។

ចុងក្រោយសម្ដេចតេជោសង្ឃឹមថានៅពេលវេលាសមស្របណាមួយលោកAchim Steinerនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាហើយនឹងបានឃើញពី ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕