ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្នុងជំនួប​មិត្តភាព​យប់មិញ​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​​កម្ពុជា​ចាញ់​ក្រុម​ភ្ញៀវ​បង់​ក្លា​ដែ​ស ដោយ​លទ្ធផល ០​ទល់​១ ក្នុងជំនួប​មិត្តភាព​អន្ដរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។​

​សូម​រំលឹកថា កាលពី​ជំនួប​នា​ឆ្នាំ​២០១៩ ក៏​ក្រុម​កម្ពុជា​ចាញ់​ក្រុម​បង់​ក្លា​ដែ​ស ០​ទល់​១​បែបនេះ​ដែរ ។ ក្នុងជំនួប​លើក​នេះ បង់​ក្លា​ដែ​ស បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​កម្ពុជា ១​គ្រាប់​មុន នៅ​នាទី​២៣ ដោយ​កីឡាករ Rakib Hossain ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​តែម្ដង បន្ទាប់ពី​កម្ពុជា បាន​ព្យាយាម​វាយបក ជាមួយ​ការបង្កើត​ឱកាសល្អៗ​ជាច្រើនលើក តែ​ធ្វើ​មិនបាន​សម្រេច​៕​