ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ត្រូវវេលាយប់នៅកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក Antonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិនៅមន្តីរ ទីស្នាកើការអង្គការសហប្រជាជាតិ ។ នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន លើកឡើងបីចំណុចសំខាន់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងតាមតេលេក្រាម បន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបនេះសម្ដេចតេជោបានមានប្រសាសន៍លើកឡើងនូវ ចំណុចសំខាន់ៗចំនួន ៣ ទៅកាន់លោក Antonio Guterresថា ៖ ១.សម្ដេចតេជោបានគូបញ្ជាក់ពីភាពជោគជ័យនៃតុលាការខ្មែរក្រហមដែលជាកិច្ចសហការរវាងរដ្ឋាភិ បាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះតុលាការកូនកាត់នេះបានប្រកាសសាលក្រមស្វែង រកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកលោក Antonio Guterres និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នាជាពិសេសរួមទាំងអង្គការសង្គម ស៊ីវិលនិងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចបាន រង់ចាំរយៈពេល ៤៣ឆ្នាំសម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះហើ យ៤៣ឆ្នាំមុនយើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាស ន៍ដោយមានការជួយពីប្រទេសវៀតណាម ។សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជា ជនក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ ២)សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិហើយ សម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូ ទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ ៣)សម្ដេចតេជោ បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ានដោយសម្ដេចបានអញ្ជើញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជា ជាតិដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថាឆ្នាំនេះកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលនឹងមានវត្តមានលោកប្រធានាធិបតី និងនាយក រដ្ឋមន្ត្រីពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។

ជាការឆ្លើយតបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍អបអរសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ លោកមានការចងចាំ ច្បាស់ណាស់ថាសម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម ។ ដូច្នេះក្នុងន័យនេះលោកបានគូសបញ្ជាក់ថានេះ ជាការងារមួយដែលលោកបានចងចាំយ៉ាងច្បាស់ ។ លោកបានមានប្រសាសន៍បន្តទៀតថា យើងពិតជារីករាយយ៉ាងក្រៃលែងចំពោះកម្ពុជាដែលបានចូលរួមក្នុងក្របខ័ណ្ឌប្រតិ បត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកន្លងទៅនេះ ។ ពាក់ព័ន្ធទៅនឹងបញ្ហាកិច្ចប្រជុំអាស៊ានខាងមុខនេះលោកនឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាង មុខនេះពីព្រោះកន្លងទៅនេះលោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរតែក្នុងនាមជាអ្នកទេសចរណ៍ដូច្នេះលោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីជាពិសេសលោក នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន ។

នៅក្នុងជំនួបនោះដែរលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន ស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីហើយលោកបានគូសបញ្ជាក់ថាយើងបានជួបគ្នាចុងក្រោយ នៅ ទីក្រុងប៉េកាំងប្រទេសចិនកាលពីប៉ុន្មានឆ្នាំមុន ។ លោកពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបញ្ជាក់ថាកន្លងមកយើងក៏បានគាំ ទ្រទាំងស្រុងជាមួយនឹងក្រុមការងារអង្គការសហប្រជាជាតិដែលមាន មូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០នៃអង្គការសហប្រជាជាតិ ។

លោកបានមានប្រសាសន៍ថាយើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេសដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយរួមទាំងជំងឺ Covid 19ផងដែរ។ លោកក៏បានគូសបញ្ជា ក់អំពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែននិងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជា ជននៅទូទាំងពិភពលោក ។ លោកបានគូស បញ្ជាក់ទៀតថាអង្គការសហប្រជាជាតិគឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួមនិងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា យើងនឹងខិតខំ ជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនា ពេលនេះ ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែលលោក Antonio Guterres បានលើកឡើងជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា លោកAntonio Guterresមានក្រុមការងាររបស់លោកដ៏ល្អប្រចាំនៅប្រទេសកម្ពុជា ។ សម្តេចតេជោក៏បានមានប្រសាសន៍អំពីជំនួយ វ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិតាមរយៈក្របខ័ណ្ឌកូវ៉ាក់ដែលជួយដល់ប្រទេសកម្ពុជាផងដែរហើយដែលរហូតមក ដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋបាន ប្រមាណជា៩៥ភាគរយហើយនៃចំនួនប្រជាជនសរុបហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះមានអ្នកឆ្លង ត្រឹមតែ០៣នាក់តែប៉ុណ្ណោះ ៕