តុលាការ​កំពូល​ច្រានចោល​បណ្តឹង​សារ​ទុក​ប្រឆាំង​ការឃុំខ្លួន​លោក គឹម សុខ​

1121
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ តុលាការ​កំពូល​បានសម្រេច​ច្រានចោល​បណ្តឹង​របស់​មេធា​វី​ការពារ​ក្ដី​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន ពោលគឺ​តុលា​ការបន្ត​ឃុំខ្លួន​លោក គឹម សុខ​ក្នុង​ពន្ធនាគារ​ដដែល​។​

​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​ថា​នៅ​ព្រឹក​ថ្ងៃនេះ​តុលាការ​កំពូល​បានសម្រេច តម្កល់​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​លោក គឹម សុខ ដែល​បាន​ប្តឹង​មក​សាលាឧទ្ធរណ៍ រហូតដល់​តុលាការ​កំពូល​។​

​លោក គឹម សុខ ត្រូវបាន​ចាប់​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ហ៊ាន​ចោទ គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​៕

គឹម​សុខ​ពេល​ត្រូវ​បញ្ជូនទៅ​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម