​ប្រែ​សម្រួលៈ​បំណង​(vnexpress)៖​ក្រសួងការបរទេ​សវៀ​ត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនជាតិ​វៀតណាម​ជាង​១.០០០​នាក់​ដែល​បាន​ចូល​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ធ្វើជា​កម្មករ​ខុសច្បាប់​​ត្រូវ​បាន​ជួយ​សង្គ្រោះ​តាំងពី​មុន​មក នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​វ៉េ​អិន​អិច​ស្ព្រេ​សនៅ​ថ្ងៃ​សុក្រ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី ឡេ ធី ធូ ហាង (Le Thi Thu Hang )​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២១​កញ្ញា «​ជនជាតិ​វៀតណាម​ជាង​១.០០០​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​និង​រាប់ពាន់​នាក់​ត្រូវបាន​គាំទ្រ​ដោយ​នីតិវិធី​ច្បាប់​»​។ លោកស្រី​បាន​បន្ថែមថា គ្រាន់តែ​ក្នុង​ខែកញ្ញា​នេះ ជនជាតិ​វៀតណាម​ប្រមាណ​៤០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​ហាង​បាន​និយាយថា អាជ្ញាធរ​កម្ពុជា​បាន​សហការ​ជាមួយ​វៀតណាម​ក្នុង​ការជួយ​សង្គ្រោះ​ពលរដ្ឋ​វៀតណាម​ដោយ​ធ្វើ​ការបង្ក្រាប​ជាច្រើន​ករណី​ចាប់តាំងពី​ដើម​ខែ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី ឡេ ធី ធូ ហាង

​កាលពី​ថ្ងៃពុធ កម្មករ​វៀតណាម​៧១​នាក់​ត្រូវបាន​បញ្ជូន​ពីកម្ពុជាមក​កាន់​ខេត្ត​តៃនិញ​ភាគខាងត្បូង​វៀតណាម​។​ក្នុងចំណោម​ពួកគេ ៥៦​នាក់​បាន​រត់​គេ​ចេញពី​កាស៊ីណូ​កម្ពុជា​មួយ​នៅ​ចម្ងាយ​តែ​៥០០​ម៉ែត្រ​ពី​ព្រំដែន​កាលពី​ថ្ងៃ​១៧​កញ្ញា ហើយ​អ្នក​សល់​ពី​នេះ​ត្រូវបាន​អាជ្ញាធរ​ជួយសង្គ្រោះ​។​

​បើ​តាម​សារព័ត៌មាន​វៀតណាម​ខាងលើ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​១៩​កញ្ញា​ថា អាជ្ញាធរ​កម្ពុជា​បាន​ទទួល​សំណើ​ចំនួន​១៨៩​អោយ​ជួយ​សង្គ្រោះ​ជន​រង​​គ្រោះ​ពី​ការជួញដូរ​មនុស្ស​នៅ​រយៈពេល​មួយ​ខែ​កន្លងទៅ ភាគច្រើន​បំផុត​នៃ​ជនរងគ្រោះ​ទាំងនោះស្ថិត​នៅក្នុង​ទីក្រុង​ព្រះ​ស៊ី​ហ​នុ​៕

​ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​កាស៊ីណូ​កម្ពុជា​មួយ ផ្តល់​ព័ត៌មាន​ដល់​សន្តិសុខ​ព្រំដែន​នៅច្រ​ទ្វា​រម៉ុក​បៃ​ក្នុង​ខេត្ត​តៃនិញ​

​កម្មករ​វៀតណាម​ដែល​រត់​គេ​ចេញពី​កាស៊ីណូ​កម្ពុជា​មួយ​ទៅ​ដល់​ច្រកព្រំដែន​ម៉ុក​បៃ ក្នុង​ខេត្ត​តៃនិញ​កាលពី​ថ្ងៃ​២១​កញ្ញា​

កម្មករ៥៦​នាក់​បាន​រត់​គេ​ចេញពី​កាស៊ីណូ​កម្ពុជា​មួយក្នុងខេត្តស្វាយរៀង​នៅ​ចម្ងាយ​តែ​៥០០​ម៉ែត្រ​ពី​ព្រំដែន​កាលពី​ថ្ងៃ​១៧​កញ្ញា