ជប៉ុន​រៀបចំ​ពិធីបុណ្យ​តា​ណា​បា​តា​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​

1122
ចែករម្លែក

​ដោយៈ សុផល​/ ​ភ្នំពេញ ​៖ ​ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ពិធីបុណ្យ​តា​ណា​បា​តា ប្រចាំឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​CJCC​។ កម្មវិធី​វប្បធម៌​នេះ ចូលរួម​អបអរសាទរ​ដល់​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​មិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​។​

​ពិធីបុណ្យ​នេះ ក៏មាន​កម្មវិធី​វប្បធម៌​ជាច្រើន​ផ្សេងទៀត ដូចជា​សិក្ខាសាលា​ស្តីពី​ឧបករណ៍​តន្ត្រី បុរាណ​ជប៉ុន ការ​បញ្ចាំង​ខ្សែភាពយន្ត​គំនូរជីវចល​ជប៉ុន​ដ៏​ល្បីល្បាញ​រឿង «One Piece» ថ្នាក់រៀន​ចម្អិនម្ហូប​ជប៉ុន សិល្បៈ​បត់ក្រដាស​«​អូ​រី​ហ្គា​មី​» សិល្បៈ​កាត់​ក្រដាស​«​គី​រី​ហ្គា​មី​» ការសរសេរ​អក្សរ​ផ្ចង់​«​ស្យូ​ដូ​» ការសាកល្បង​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ជប៉ុន និង​កម្ពុជា ព្រមទាំង​ការតាំងពិព័រណ៍​ផ្សេងៗ នៅក្នុង​ពិធីបុណ្យ​នេះ​។ មានភ្ជាប់​ជូន​ខិតប័ណ្ណ​ដែលមាន​កម្មវិធី​លម្អិត​។
​ ​
​ពិធីបុណ្យ​តា​ណា​បា​តា «​ពិធីបុណ្យ​ផ្កាយ​» ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៤ ដោយ CJCC​។ ដោយឡែក សម្រាប់​ឆ្នាំនេះ មានការ​ចូលរួម​សហកា​រ​រៀបចំ​ដោយ CJCC ស្ថានទូត​ជប៉ុន និង​JFAC ក្នុង​គោលបំណង​បន្ត​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។​
​ ​
​ពិធីបុណ្យ​តា​ណា​បា​តា គឺជា​កម្មវិធី​បុណ្យប្រពៃណី​ជប៉ុន ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៧ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ដើម្បី​រំឭក​ពី​ដំណើររឿង​របស់​គូស្នេហ៍​មួយគូរ គឺ​នារី​តម្បាញ និង​បុរស​គង្វាលគោ​។ តាម​តំណាល​រឿង គូស្នេហ៍​មួយគូរ​នេះ​ត្រូវបាន​បំបែក​ដោយ​ទន្លេ​អា​មា​ណុ​ហ្កា​វ៉ា ហើយ​អាច​ជួបគ្នា​បានតែ​ម្តងគត់​ក្នុង​មួយឆ្នាំ​គឺ​នៅ​ថ្ងៃទី​៧ ខែកក្កដា​។ ដូច្នេះ​នៅក្នុង​ថ្ងៃនោះ ប្រជាជន​ជប៉ុន​នាំគ្នា​សរសេរ​បំណងប្រាថ្នា​របស់ខ្លួន ហើយ​ចង​ព្យួរ​ទៅនឹង​ដើម​ឬ​ស្សី​ដើម្បី​បួងសួង​ឲ្យ​បានសម្រេច​តាម​អ្វីដែល​ខ្លួន​ប៉ងប្រាថ្នា​៕B


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម