ជនប្រដាប់អាវុធ បាញ់សម្លាប់​មនុស្ស​៥​នាក់​នៅ​ការិយាល័យ​កាសែត​នៅ​អាមេរិក

1101
ចែករម្លែក

ជនប្រដាប់អាវុធ​ម្នាក់​បាន​បាញ់រះ​ទៅលើ​ការិយាល័យ​កាសែត​មួយ​នៅ​រដ្ឋ​Maryland​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​សម្លាប់​មនុស្ស​៥​នាក់​និង​ មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​ក្រុម​បុគ្គលិក​នៅ​អគារ​ការិយាល័យ​កាសែត​Capital Gazette នៅ​ទីក្រុង​Annapolis នៅក្នុង​រដ្ឋ​Maryland​បាន​និយាយថា ជនប្រដាប់អាវុធ​នេះ បាន​បាញ់​ទម្លុះ​​កញ្ចក់ទ្វារ ចូលទៅក្នុង​ការិយាល័យ​កាសែត​នេះ​។​

​ប៉ូលិស​បាន​និយាយថា ការវាយប្រហារ​សំដៅលើ​ការិយាល័យ​កាសែត​នេះ កើតឡើង​ក្រោយ​ទទួល​ការ​គំរាម​ហិង្សា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​​ពេល​ថ្មីៗ​។​

​បុរស​ស្បែក​សម្នាក់ អាយុ​៣០​ឆ្នាំ​ជាង រស់នៅ​រដ្ឋ​Maryland ត្រូវបាន​ចាប់ខ្លួន ហើយ​កំពុង​ត្រូវបាន​សួរនាំ​៕ដោយ៖សុខា/sn

ប៉ូលិសនៅកន្លែងកើតហេតុ ក្រោយការិយាល័យCapital Gazette រងការបាញ់ប្រហារ

​ការបាញ់ប្រហារ​ទៅលើ​អគារ​ការិយាល័យ​កាសែត​Capital Gazette នៅ​ទីក្រុង​Annapolis កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្លាប់​មនុស្ស​៥​នាក់ និង មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស​

ទីតាំងផ្សាយពាណិជ្ជកម្ម