កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ៣ នាក់, ជាសះស្បើយ ៩ នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ៣ នាក់ ក្នុងនោះ ​ ២ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៨២៧ នាក់ , អ្នកជាសះស្បើយ ១៣៤.៦៩១ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៦.០០៩ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៤ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី ២២ ខែកញ្ញា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុស បំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ១.៥៦៧ នាក់ ហើយជាសះស្បើយ ចំនួន ១.៤៨៨ នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖