​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡា​តេ​ក្វាន់​-​ដូ ITF (International TaekwondoFederation) ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២២ នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រៀបចំ​ដោយ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក្រោម​ការប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ប្រចាំឆ្នាំ​២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក បួន​ហ៊ីង សុធី​យ៉ា បាន​មានប្រសាសន៍ថាៈ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ មាន​សារសំខាន់​ណាស់ សម្រាប់​អាជ្ញាកណ្តាល ចៅក្រម ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ព្រោះ​ក្រោយពី​បញ្ចប់​នេះហើយ សហព័ន្ធ នឹង​រៀបចំ​ការប្រកួត មួយទៀត គឺ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នឹង​ប្រព្រឹត្តិ​ទៅ នា​ខែវិច្ឆិកា ខាងមុខនេះ​។​

​សម្រាប់​កីឡាករ​-​កីឡាការិនី​ម្នាក់ ចូលរួម​ប្រកួត​បាន​ច្រើន​បំផុត ៣ វិញ្ញាសារ​ប៉ុណ្ណោះ (​ក្នុង​មួយ​ក្លិប​អនុញ្ញាត កីឡាករ​-​កីឡាការិនី យ៉ាងច្រើន​បំផុត​ចំនួន ១២ នាក់​) សមាគម​-​ក្លិប មាន​សិទ្ធិ​ចុះឈ្មោះ​កីឡាករ​-​កីឡាការិនី បានតែ​មួយរូប ក្នុង​១​វិញ្ញាសា​។​

​ចំពោះ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ មានឈ្មោះ​ក្រុម​ជម្រើសជាតិ សមាគម​-​ក្លិប​សាមី ត្រូវ​ចុះឈ្មោះ​នូវ​វិញ្ញាសា​ដែល​កីឡាករ កីឡាការិនី​របស់ខ្លួន​ត្រូវ​ប្រកួត​៕ V / N