ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រី​អាម៉េរិកម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋ​អាម៉េរិក​កំពុង​ស្វះស្វែង​រក​ចំណាត់ការ​ដាក់​សម្ពាធ​បន្ថែម​លើ​របប​យោធា​មី​យ៉ាន់​ម៉ា​តាមរយៈ​យន្តការ​អង្គការ​​សហប្រជាជាតិ និង​កំពុង​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ដេ​រិក ឆុលឡិត​(Derek Chollet)​ទីប្រឹក្សា​គោលនយោបាយ​នៅ​ក្រសួងការបរទេស​អាម៉េរិក​ដែល​កំពុង​ដឹកនាំ​កិច្ចការ​ទូត​អាម៉េរិក​ស្តី​ពី​មី​យ៉ាន់​ម៉ា​ក្នុងអំឡុងពេល​មហាសន្និបាត​អង្គការសហប្រជាជាតិ​​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​មាន​ការទទួលស្គាល់​ទូទៅ​ថា របប​នេះ​ត្រូវ​ទទួល​សម្ពាធ​បន្ថែមទៀត​»​។​​​​​​​​                                                                                                                            លោក ​ដេ​រិក ឆុលឡិត​

​លោក​បាន​ចង្អុល​ទៅកាន់​កំហឹង​ចេញពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ខែ​នេះ​ដែល​បានសម្លាប់​ក្មេង​សិស្សសាលា​ចំនួន​១១​នាក់ ព្រមទាំង​ការប្រហារជីវិត​កាលពី​ខែ​កក្កដា​លើ​អ្នកទោសនយោបាយ​បួន​​នាក់​ដោយ​របប​យោធាក្រោយខ្លួន​ទាត់​ចោល​លទ្ធផល​ឆ្នោត​និង​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​។​

​កំទេចកំទី​និង​ស្នាម​ឈាម​នៅក្នុង​ថ្នាក់រៀន​មួយ​ក្នុង​ទីប្រជុំជន​ដេប៉េ​យីន ក្រោយ​ការវាយប្រហារ​ពី​ឧទ្ធម្ភាគចក្រ​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​១៧​កញ្ញា​

​លោក ឆុលឡិត​ បាន​និយាយថា​លោក​បាន​ពិភាក្សា​ទាំង​ជាមួយ​រដ្ឋាភិបាល​ផ្សេងៗ​និង​តំណាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​(NUG)​ដែល​ជា​រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា​ផ្សំ​ឡើង​ដោយ​សមាសភាព​ប្រឆាំង​របប​​យោធា និង​ថែម​ទាំង​បាន​ជួបពិភាក្សា​ជាមួយ​បណ្តា​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​នៅ​ក្នុងប្រទេស​ដែល​ពី​មុន​គេ​ហៅថា​ភូមា​។​

​លោក​ថា​លោក​បាន​និយាយ​ជាមួយ​ប្រទេស​នានា​អំពី​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ ទោះជា​វា​ស្ថិតក្នុង​«​ដំណាក់កាល​ដំបូង​បំផុត​»ហើយបញ្ហា​ពិភាក្សា​ជា​ក់លា​ក់នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​។​​និយាយ​ដល់​សិទ្ធិ​វ៉េតូ​របស់​សម្ពន្ធមិត្ត​មី​យ៉ាន់​ម៉ា​នៅ​ក្រុមប្រឹក្សា លោក​ឆុលឡិត​ បាន​និយាយថា​« យើង​បាន​គិតពី​រុស្ស៊ី​និង​ចិន​អនុញ្ញាតអោយ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​។​យើង​គិត​ថា​វា​សំខាន់​ណាស់​​នឹងធ្វើការសាកល្បង​»​។​

​លោក​ក៏​បាន​ប្រាប់​ទៅ​ប្រទេស​ដទៃ​ទៀត​ថា «​យើង​មិន​ត្រូវ​ទុកចិត្ត​លើ​ការបោះឆ្នោត​ដែល​របប​យោធា​គ្រោង​ធ្វើ​នៅ​ខែ​សីហា​ខាង​មុខ​ទេ​។​យើង​មិន​មើលឃើញ​ថា​ការបោះឆ្នោត​នេះ​ដោយ​សេរី​និង​យុត្តិធម៌​ទេ​ ទោះជា​ការពិត​ថា របប​នេះ​មិន​បាន​គ្រប់គ្រង​ទឹកដី​របស់​ខ្លួន​បាន​ពាក់កណ្តាល​ផង​ខណៈ​នៅ​មាន​អ្នកទោសនយោបាយ​កំពុង​ជាប់​ឃុំ​និង​សម្លាប់ ហើយ​លោក​ស្រី​អ៊ុង សាន ស៊ូ​ជី ត្រូវដាក់​អោយ​នៅ​ឯកោ​​ដោយ​គ្មាន​នរណា​អាច​ចូល​ជួប​អស់​ពេល​២០​ខែ​មក​ហើយ​»​។​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា លោក​ថូ​ម៉ាស អ៊ែន​ឌ្រូ​វ​( Thomas Andrews)​បាន​ព្រមាន​ថា ការបោះ​​ឆ្នោត​នេះ​អាចនឹង​ត្រូវ​លួច​បន្លំ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​មី​យ៉ាន់​ម៉ា រួម​ទាំង​ការ​ដាក់​លើ​ក្រុម​មេដឹកនាំ​នៃ​របប​យោធា ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ឆ្នាំមុន​តែ​បាន​បដិសេធ​សំណើ​ពី​ក្រុម​សកម្មជន​​ដែល​សុំអោយ​ផ្តោត​លើឧស្សាហកម្ម​ប្រេង​និង​ហ្គាស​របស់​ពួកយោធា​មី​យ៉ាន់​ម៉ា ចំ​ពេល​មាន​ការប្រឆាំង​ជំទាស់​ពី​សម្ពន្ធមិត្ត​ថៃ ដែល​នាំចូល​ថាមពល​ពិ​ប្រទេស​ក្បែរ​ខាង​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕