​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ស៊ី​ល​វេ​ស្ទើ ស្តាល់​ឡូន (Sylvester Stallone) កំពុង​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការ​លែងលះ​របស់គាត់​ពី​ប្រពន្ធ​ឈ្មោះ ជេន​នី​ហ្វើ ផ្លា​វីន (Jennifer Flavin) ។​

​តួ​រ៉ាំ​បូ​វ័យ ៧៦ ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន​កំពុង​ធ្វើ​សេចក្តីលម្អិត​អំពី​ដំណោះស្រាយ​ជាមួយ​អតីត​តារា​បង្ហាញ​ម៉ូត​វ័យ ៥៤ ឆ្នាំ​រូប​នេះ ប៉ុន្តែ​ឯកសារ​ផ្លូវច្បាប់​ដែល​ទទួលបាន​ដោយ​វេបសាយ TMZ បានបង្ហាញ​ថា ស្តាល់​ឡូន​មិន​មាន​កិច្ចព្រមព្រៀង​មុន​ពេល​រៀបការ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ ៤០០ លាន​ដុល្លារ​របស់​គាត់​នោះទេ​។​

​សញ្ញា​នៃ​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បានចាប់ផ្តើម​លេចឡើង បន្ទាប់​ពី​វេបសាយ DailyMail.com បាន​លាតត្រដាង​ផ្តាច់មុខ​កាលពី​ខែ​មុន​ថា​លោក​ស្តាល់​ឡូ​ន​បាន​គ្រប​បិទបាំង​ស្នាម​សាក់​​ដ៏​ធំ​នៃ​រូប​លោក​ស្រី​ជេន​នី​ហ្វើ​នៅលើ​សាច់​ដុំដៃ​ខាងស្តាំ​របស់​គាត់​ជាមួយនឹង​រូបភាព​ឆ្កែ​ពី​ក្នុង​ខ្សែភាពយន្ត​ល្បី​រឿង Butkus, Rocky​។​

​អតីត​គូស្នេហ៍​មួយគូ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដាក់​បណ្តឹង​តុលាការ​នៅ​មួយ​ឡែក​សិន ខណៈ​ពួកគេ​កំពុង​ចរចា​កិច្ចព្រមព្រៀង​លែងលះគ្នា​។​

​យោង​តាម​ឯកសារ ភាគី​ទាំងពីរ​បាន​ស្នើសុំ​ឱ្យមាន​ការលើក​ពាក្យបណ្តឹង ដែល​មានន័យថា រាល់​ឯកសារ​តុលាការ​ក្នុងការ​លែងលះ​របស់​ពួកគេ​ត្រូវបាន​ផ្អាក​សិន​។​

​ទោះយ៉ាងណា ប្រភព ដែល​មាន​ទំនាក់ទំនង​នឹង​ករណី​នេះ ដែល​កំពុង​ត្រូវបាន​អនុវត្ត​នៅ​រដ្ឋ​ផ្លរីដា បាន​កត់សម្គាល់​ថា ការ​លែងលះ​នៅតែ​ដំណើរការ​ទៅមុខ​។​

​យុទ្ធសាស្ត្រ​ថ្មី​នេះ​ទំនង​ជា​ការព្យាយាម​រក្សា​ការចរចា​របស់​ពួកគេ​ជា​លក្ខណៈ​ឯកជន​ជា​ជាង​យក​ទៅ​តតាំង​គ្នា​ក្នុង​តុលាការ​៕

​លោក​ស្តាល់​ឡូន​និង​លោកស្រី​ជេន​នី​ហ្វើ​កំពុង​ដោះស្រាយ​គ្នា​រឿង​លែងលះ​ជា​លក្ខណៈ​ឯកជន