​ដោយៈ ទេព មង្គល / ភ្នំពេញៈ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) បានចេញ សេចក្ដីណែនាំ​មួយ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ស្តីពី​ការបញ្ឈប់​ការផ្តល់​សេវាកម្ម បន្ថែម ជូន​អ្នកប្រើប្រាស់ ក្នុង​ទម្រង់​ជា “​គម្រោង​ខ្ចីលុយ​” ។​

​យោងសេចក្ដី​ណែនាំ​នោះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ខ​.​ក​.) បាន​សូម​ជម្រាបជូន ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត និង​សាធារណជន​ទាំងអស់​ថា ផ្អែក​តាម​លិខិត​លេខ ៨០៩ ស​.​ជ​.​ណ ព​ប ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេច​ជាគោលការណ៍ តម្រូវឱ្យ​ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ឈប់​រាល់​ការផ្តល់​សេវាកម្ម​បន្ថែម ជូន​អ្នកប្រើប្រាស់ ក្នុង​ទម្រង់​ជា “ គម្រោង​ខ្ចីលុយ ”​។ ចំពោះ​គម្រោង​ខ្ចីលុយ ដែល​អ្នកប្រើប្រាស់​បាន​ភ្ជាប់​រួចហើយ ប្រតិបត្តិ​ករ​ផ្តល់​សេវា ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​បន្ត​ផ្តល់​សុពលភាព រហូតដល់​អ្នកប្រើប្រាស់ អស់​ចំនួន​ទឹក​លុយ ដែល​បាន​ខ្ចី ដោយ​កំណត់​យក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ ជា​ថ្ងៃ​ចុងក្រោយ​។​

​ក្នុងន័យនេះ ន​.​ទ​.​ក​. សូម​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវតែ​អនុវត្ត តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល ឱ្យបាន​ម៉ឺងម៉ាត់​។ ន​.​ទ​.​ក​. នឹង​បន្ត​តាមដាន ហើយនឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ ស្របតាម​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត ជា​ធរមាន ចំពោះ​ប្រតិបត្តិ​ករ ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ ប្បញ្ញត្តិ​ជា​ធរមាន និង​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ៕/V​