​ដោយៈ​សុផល​/​ភ្នំពេញ​៖សំរាម​ប្រភេទ​ដប​ប្លា​ស្ទិ​ក​ប្រមាណ​១.៥០០​តោន ត្រូវបាន រំពឹងថា នឹង​ប្រមូល​ទៅធ្វើ​ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ នៅត្រឹម​ដំណាច់ឆ្នាំ​២០២២ នេះ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង រវាង​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​។​

​លោក ទឹង ស៊ី​នី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបង្ហាញ​ការគាំទ្រ​ចំពោះ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ដោយបាន​ចូលរួម​ធ្វើជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា កាលពីពេល​ថ្មីៗ​នេះ​ ដើម្បី​គាំទ្រ​ការប្រមូល​ និង ​កែច្នៃ​ដប​ប្លា​ស្ទិ​ក​ PET​ ឡើងវិញក្នុងប្រទេស​កម្ពុជា។​​

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​និង​យូ អេស ធី ត្រេ​ឌី​ង បាន​សហការគ្នា​ប្រមូល​ដប​ឬ​កំប៉ុង​មក​កែច្នៃ​ឡើងវិញ​ឱ្យបាន​១០០​ភាគរយ​ក្នុង​គោលបំណង​ជួយដល់បរិស្ថាន និងដោះស្រាយបញ្ហាសម្រាមនៅកម្ពុជា។

​រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន បាន​ប្រមូល និង​កែច្នៃ​ដប​ប្លា​ស្ទិ​កបាន​ចំនួន​១.៤៥០​តោន ដើម្បី​កែច្នៃ​ទៅជា​សម្ភារៈ​មាន​ប្រយោជន៍​ថ្មី​មួយទៀត​៕Ph