នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកកំពង់សៀម មកចូលរួមស្តាប់និងទស្សនាការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងខៀវសំផនរបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចាប់ពីវេលាម៉ោង៩:៣០ព្រឹក ដល់ ម៉ោង១២ ថ្ងៃត្រង់។