ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ ចំនួន ១៩ វត្ត ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ក្នុងឱកាស​វេន​កាន់ បិណ្ឌ​ទី ១៣ នៅ​ស្នាក់ការ​គណបក្ស​ក្រុង​បាវិត ដែល​នៅក្នុង​ឱកាស​នោះ លោកស្រី បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាណ​រណ៍​ទាំងអស់គ្នា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កុំ​ឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ ។

​ក្នុងឱកាស​នោះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​៖
១. សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា មិនត្រូវ​ឲ្យ​បាត់បង់​សមាជិក​ណា​ម្នាក់ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិ​ណ្យ​នេះ​ទេ កុំ​ឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ ។
២. ជៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន (​ទាំង​ការសេព ការជួញដូរ​គ្រឿងញៀន និង​ការសេព​គ្រឿង​ស្រវឹង​) ។​
៣. ត្រូវ​ចូលរួម​គោរព​តាម​វិធានការ ៣​ការពារ ៣​កុំ ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា ជំងឺឆ្លង​ផ្សេងៗ ចូលក្នុង​សហគមន៍ ។
៤. ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រព្រឹត្ត នូវ​ល្បែងស៊ីសង ដែល​នាំ​ឲ្យ​អន្តរាយ ដល់​សង្គមជាតិ និង​សង្គម​គ្រួសារ​៕ V / N